Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណុចពិសេសគូស្នេហ៍ ផេនខេក និងចៅខ្មែរ ក្នុងចំណោមគូស្នេហ៍ភេទដូចគ្នា៥គូ ក្នុងរង្វង់អ្នកសិល្បៈ

  • Print

ពិធីមង្គលការរបស់តារាសម្ដែងបែបកំប្លែង និងជាពិធីករមាឌយក្ស ផេនខេក ម្សិលមិញ បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មីទៀតលើស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នា ហើយបានរៀបការក្រាបក្បាលដល់កន្ទេលតាមប្រពៃណីខ្មែរ។

ទិដ្ឋភាពនេះ ធ្វើឲ្យគេនឹកឃើញដល់ពិធីមង្គលការរបស់តារាសម្ដែង និងជាអ្នកលក់ឡេអនឡាញឈ្មោះចៅខ្មែរ ដែលបានបើកទំព័ររៀបការមុនគេជាមួយបុរសដូចគ្នានៅកម្ពុជាកាលពីឆ្នាំ២០១៨។ បច្ចុប្បន្នគេឃើញគូស្នេហ៍ភេទដូចគ្នាកាន់តែច្រើនឡើង បានលាតត្រដាងស្នេហាពិតរបស់ខ្លួន ដោយអះអាងថាពួកគេបានស្រឡាញ់គ្នាដោយចិត្ដនឹងចិត្ដ ហើយកំពុងរួមរស់ជាមួយគ្នាយ៉ាងមានក្ដីសុខទៀតផង។

ក្នុងនោះមានដូចជា៖ តារាចម្រៀងស្រី អេននី ហ្សាម តារាម៉ូដែលស្រី ម៉ៃយ៉ា និងពិធិករ ម៉ាដូណា ជាដើម ប៉ុន្ដែគេទើបតែឃើញគូស្នេហ៍ប្រុសស្រឡាញ់ប្រុសដូចគ្នា២គូប៉ុណ្ណោះដែលបានរៀបការតាមប្រពៃណីខ្មែរ។ យើងផ្ដើមការចាប់អារម្មណ៍លើពិធីមង្គលការរបស់ ផេនខេក កាលពីម្សិលមិញ។ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី៩ ខែមីនា មានប្រិយមិត្ដ ជាពិសេសអ្នកគាំទ្រ ផេនខេក មិនក្រោមពាន់នាក់ទេដែលបានចូលទស្សនាក្នុងពិធីមង្គលនេះ តាមរយៈការLive របស់នាង។ បន្ទាប់ពីកែភេទ ទៅជាស្រី១០០% ផេនខេក បានក្លាយជាកូនក្រមុំយ៉ាងស្រស់ស្អាតរបស់បុរសឈ្មោះ វិចិត្រ ក្នុងថ្ងៃមង្គលការនេះ។

បន្ទាប់ពីមើលចិត្ដថ្លើមគ្នាអស់រយៈពេលប្រមាណ៣ឆ្នាំ ផេនខេក និងស្វាមី បានផ្ដើមគំនិតរៀបការតាំងពីឆ្នាំ២០២០ ប៉ុន្ដែគម្រោងរៀបការត្រូវពន្យាពេលម្ដងជាពីរដងដោយសារបញ្ហាឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩។ ប៉ុន្ដែម្សិលមិញនេះ អ្នកទាំងពីរបានសម្រេចក្ដីសប្ដិរបស់ខ្លួនហើយ ដោយបានរៀបការយ៉ាងអធិកអធមក្រោមការចូលរួមជូនពរពីមិត្ដសិល្បករ-សិល្បការិនី និងចាស់ទុំទាំងសងខាង។

ចំពោះផែនការជីវិតគ្រួសារ និងការបន្ថែមមុខជំនួញក្រោយរៀបការរួច មិនទាន់ត្រូវបានសាមីខ្លួនបង្ហាញនៅឡើយទេ។ ប៉ុន្ដែ ផេនខេក ដែលកម្រនឹងបង្ហាញផ្ទះ វីឡា ឬឡានសេរីទំនើបនោះ ធ្លាប់បង្ហើបថា រូបនាង និងស្វាមីបានបោះទុនរាប់ម៉ឺនដុល្លារក្នុងជំនួញនាំចូល និងចែកចាយផលិតផលថែរក្សាសម្រស់ធំមួយនៅកម្ពុជា។ យើងងាកមកចាប់អារម្មណ៍ពីពិធីមង្គលការរបស់តារាសម្ដែង និងជាអ្នកលក់ឡេអនឡាញឈ្មោះចៅខ្មែរវិញម្ដង។

ពិធីមង្គលយ៉ាងអធិកអធមមួយទៀត បានកើតឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយកាលណោះចៅខ្មែរក្រាបផ្ទឹមក្នុងនាមជាកូនក្រមុំ ហើយលោក ខុន ខេមរិន្ទ ជាកូនកំលោះ។ បន្ទាប់ពីបានរៀបការ និងរួមរស់ជាមួយគ្នាជាង៥ឆ្នាំ ចៅខ្មែរ និងលោក ខុន ខេមរិន្ទ ទទួលបានកូនប្រុសម្នាក់ជាចំណងស្នេហ៍រួមឈាម ដោយលោកទាំងពីរអះអាងថា បានចំណាយលុយមិនក្រោម៣ម៉ឺនដុល្លារឡើយ សម្រាប់គ្រូពេទ្យជំនាញនៅប្រទេសថៃបង្កាត់កូន ហើយដាក់ចិញ្ចឹមក្នុងកែវរហូតដល់ធំ ទើបលោកយកមកចិញ្ចឹមបន្ដនៅស្រុកខ្មែរ។

ថ្មីៗនេះ កូនខ្មែរ និងស្វាមី បានបង្ហាញភាពជោគជ័យរបស់ខ្លួនលើជិវិតគ្រួសារ និងការរកស៊ីយ៉ាងសម្បើម។ កាលពីចុងខែមករា ឆ្នាំ២០២២ គូស្នេហ៍ស្រឡាញ់ភេទដូចគ្នានេះ បានបង្ហាញមុខកូនប្រុស ផ្ទះល្វែង ព្រមទាំងឡានសេរីទំនើប ក្នុងកម្មវិធីមួយនៅខណ្ឌច្បារអំពៅ ដោយអ្នកទាំងពីចង់បង្ហាញឲ្យមហាជនបានដឹងថា ស្ថានភាពគ្រួសារពួកគេមានភាពកក់ក្ដៅ និងរីកចម្រើន ដូចមុខជំនួញអនឡាញពួកគេដូច្នោះដែរ៕

ដកស្រង់ពី៖ Sabay