Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហាយសូ Poh បុរសដែលម្ដាយ Tangmo អួតថាសុភាព ធ្លាប់មានប្រវត្តិយកកាំភ្លើងទះកំផ្លៀងគេ

  • Print

 

រឿងក្ដីនៃការស្លាប់របស់ Tangmo ធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ខ្លាំង ពិសេសអ្នកដែលនៅជាមួយនាងនៅថ្ងៃកើតហេតុ រួមមាន ហាយសូ Poh ជាដើម។

ទោះជាយ៉ាងណាតាមប្រវត្តិដែលធ្លាប់មានគេស្គាល់កន្លងមកបានបញ្ជាក់ថា បុរសម្នាក់នេះពិតជាមានអំណាចមិនធម្មតានោះទេ។ ប៉ុន្តែនៅថ្ងៃជួបមុខរបស់ម្ដាយ Tangmo អ្នកស្រីបែរគិតថា បុរសម្នាក់នេះមានចរិតសុភាពរាបសារ រហូតព្រមអភ័យទោសឲ្យតែម្ដង។ ទោះជាយ៉ាងណា មានពាក្យល្បីមកជាយូរហើយ ថា ហាយសូ Poh គឺជាបុគ្គលម្នាក់ដែលស្ថិតក្នុងរង្វង់ក្រុមអភិជន និងមានអំណាចមិនធម្មតា ហើយក៏គ្មានអ្នកណាហ៊ានជាមួយដែរ។

ជាក់ស្ដែងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឆានែល YouTube AMARINTV បានបង្ហាញបង្ហាញឃ្លីបវីដេអូពីមុនរបស់ ហាយសូ Poh ពេលប្រណាំងឡាន ហើយបុគ្គលរូបនេះបានបង្ហាញអាកប្បកិរិយាក្អេងក្អាងមិនធម្មតាឡើយ។ ពេលប្រណាំងឡាន គេឃើញថា Poh ហាក់ព្យាយាមយកឈ្នះគូប្រកួត ដោយល្មើសនឹងវិន័យ ទើបគណៈកម្មការកាត់ក្ដីឲ្យចាញ់តែម្ដង។ ដោយសារតែកើតទុក្ខមិនសុខចិត្ត ទើបលោកចាប់ផ្ដើមក្ដៅក្រហាយ ហើយថែមទាំងយកកាំភ្លើងទៅទះកំផ្លៀងគណៈកម្មការទៀត។ នេះបើតាមសម្ដីអ្នកឃើញហេតុការណ៍ពិតបានឲ្យដឹង។

ទោះជាយ៉ាងណា ងាកចូលរឿង Tangmo វិញ ក្រោយមានហេតុការណ៍នេះកើតឡើង Poh និង Robert សម្រេចថាចូលបួស ធ្វើបុណ្យឧទ្ទិសកុសលឲ្យនាង ប៉ុន្តែបែរមានព័ត៌មានថ្មីៗនេះថា វត្តដែលហាយសូទាំង ២ ចង់ចូលបួស មិនទទួលទេ ដោយសារពួកលោកកំពុងជាប់ក្ដី Tangmo ដូច្នេះមិនអាចបួសយករួចខ្លួនបានទេ។ អ្នកដែលអាចបួសបាន គឺមានតែអ្នកដែលមិនជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ណាមួយរបស់ប្រទេសប៉ុណ្ណោះ៕

 

ដកស្រង់ពី៖ Sabay