Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចមុខតារាល្បីៗ ដោយខ្លះបណ្ដើរគ្នាជាគូៗ និងខ្លះអត់មានគូនឹងគេ ទៅចូលរួមកម្មវិធី ផេនខេក យប់មិញ

  • Print

ក្នុងពិធីទទួលភ្ញៀវ និងពិសាភោជនីអាហារមង្គលការរបស់ពិធីករមាឌយក្ស ផេនខេក យប់មិញ គេសង្កេតឃើញតារាសម្ដែង និងអ្នកស្រឡាញ់ភេទដូចគ្នាដែលកំពុងល្បីឈ្មោះលើបណ្ដាញសង្គមបានចូលរួមជាច្រើននាក់។

ដោយឡែកតារាសម្ដែង និងចម្រៀងអាជីពល្បីៗក៏ឃើញចូលរួមក្នុងពិធីនេះប៉ុន្មាននាក់ដែរ។ តាមរយៈវីដេអូLive របស់ម្ចាស់កម្មវិធី គឺផេនខេក គេឃើញពិធីការិនី ជីមមី និងសង្សារ បានចូលរួមមុនគេ។ ជីមមី បានស្លៀករ៉ូបវែងអូសដី បញ្ចេញរាងដ៏តូចច្រឡឹងរបស់ខ្លួន ហើយបានថតរូបជាមួយម្ចាស់កម្មវិធីដែលអមដោយកញ្ញា និងសង្សារ។ បន្ទាប់មកទៀតគេឃើញពិធីករសម្បូរវោហារប្រចាំនៅស្ថានីយទូរទស្សន៍MY TV គឺនាយព្រែក។

យប់មិញ គេមិនបានឃើញលោកបណ្ដើរកញ្ញា ឈិន មុន្នីនាថ ដូចកម្មវិធីមុនៗនោះទេ។ ប៉ុន្ដែលោកបានបណ្ដើរជំនួសមកវិញដោយមិត្ដភក្ដិប្រុសៗប៉ុន្មាននាក់។ រីឯតារាសម្ដែងស្រី គង់ ច័ន្ទស្រីមុំ វិញ។ មិនខុសសព្វមួយដងទេ គឺនាងបានបណ្ដើរស្វាមី និងកូនស្រី ទៅចូលរួមក្នុងកម្មវិធីមង្គលនេះ ដោយបានថតរូបជាមួយម្ចាស់កម្មវិធី ហើយដាក់កូនស្រីឲ្យឈនៅខាងមុខនាង។

ភ្លាមៗ ក្រោយលេចមុខគ្រួសារតារាសម្ដែង គង់ ច័ន្ទស្រីមុំ គេក៏ឃើញតារាចម្រៀងល្បីឈ្មោះ បញ្ញា សិទ្ធិ។ តារាចម្រៀងរូបនេះ បានអញ្ជើញចូលរួមក្នុងសម្លៀកបំពាក់ដ៏សមសួនបំផុត ប៉ុន្ដែគេមិនឃើញលោកបណ្ដើរនារីណាម្នាក់ចូលរួមនោះទេ ក្រៅពីមិត្ដភក្ដិប្រុសៗពីរបីនាក់។ ចំណែកអតីតតារាសម្ដែង ឌី សូនីតា វិញ បានចូលរួមក្នុងកម្មវិធីនេះដោយស្លៀករ៉ូបយ៉ាងស្រស់ស្អាត ប៉ុន្ដែនាងមិនបាននាំមកជាមួយនូវកូន ឬស្វាមីនោះទេ។ ប៉ុន្ដែគេឃើញកញ្ញាបានដើរអមដោយមិត្ដស្រីៗចំនួន២នាក់ ហើយបានថតជាមួយម្ចាស់កម្មវិធីនៅខាងមុខរោងក្នុងទឹកមុខញញឹមញញែម៕

ដកស្រង់ពី៖ Sabay