Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹម រដ្ឋា ប្រកាសជាផ្លូវការរឿងរៀបការជាមួយលោក Jovany Antonio

  • Print

យប់មិញទើបបញ្ចប់ពីធីមង្គលការមួយរបស់អ្នកសិល្បៈ គឺពិធីករមាឌយក្ស ផេនខេក។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ

មានគូស្នេហ៍តារាមួយគូទៀត គឺកញ្ញា ទឹម រដ្ឋា បានប្រកាសជាផ្លូវការថានឹងរៀបការនៅក្នុងខែនេះដែរ ពោលគឺនៅថ្ងៃទី២៥ ចូលរោង និងថ្ងៃទី២៦ ទទួលភ្ញៀវពិសាភោជនីយអាហារ។ តារាម៉ូដែលវ័យកណ្ដាលរូបនេះ បានប្រកាសដំណឹងនេះជាផ្លូវការតាមបណ្ដាញសង្គមនៅមុននេះបន្ដិចថា៖ “នាងខ្ញុំ និងអនាគតស្វាមី Jovany Antonio សូមជម្រាបសួរ! ខ្ញុំទាំងពីរនាក់ សូមជម្រាបជូនដល់ញាតិមិត្ដ និងភ្ញៀវកិត្ដិយសទាំងឲ្យបានដឹងជាមុនថា ខ្ញុំទាំងពីរនាក់នឹងរៀបមង្គលការនៅថ្ងៃទី២៥-២៦ ខែមីនា អីចឹងសូមភ្ញៀវកិត្ដិយសទាំងអស់ត្រៀមទទួលការអញ្ជើញពីខ្ញុំផង”។

ក្នុងការប្រកាសពីដំណឹងរៀបការរបស់ខ្លួននៅថ្ងៃនេះ កញ្ញា ទឹម រដ្ឋា មិនបានបង្ហាញថាពិធីមង្គលនេះនឹងធ្វើឡើងធំ ឬតូចនោះទេ។ ប៉ុន្ដែកន្លងទៅកញ្ញាធ្លាប់បង្ហើបតាមរយៈSabay ថា កញ្ញានឹងអញ្ជើញបងប្អូន និងមិត្ដសិល្បៈប្រមាណ៧០នាក់។ រីឯទីតាំងរៀបចំពីធីមង្គលការវិញ នឹងធ្វើនៅបរិវេណ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ៕

ដកស្រង់ពី់៖ Sabay