Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំណុច១លើករណីស្លាប់ Tangmo ធ្វើឲ្យ វ៉ាន់ នីឡា ភ្លាត់មាត់ថា ពិភពលោកនេះចម្លែកណាស់!

  • Print

តារាកំប្លែងស្រីសម្បូរវោហារ ប៉ុន្ដែកម្រនឹងបញ្ចេញទស្សនៈផ្ទាល់ខ្លួនលើបណ្ដាញសង្គម គឺកញ្ញា វ៉ាន់ នីឡា

បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍លើសម្ដីរបស់នាង ហើយថែមទាំងនិយាយថា រូបភាពស៊ីវិល័យ និងមានកេរ្ដិ៍ល្បីល្បាញក្នុងសិល្បៈទាំងតារាខ្មែរ និងបរទេសកាលនៅរស់ ធ្វើឲ្យមនុស្សភាគច្រើនមិនបានគិតដល់បញ្ហានៅពីក្រោយពួកគេឡើយ។ កញ្ញា វ៉ាន់ នីឡា បានបង្ហោះរូបថត១សន្លឹកដែលមានគំនរបាច់ផ្កា និងកម្រងផ្កានៅទូកមួយដែលគេឧទ្ទិសជូនវិញាណក្ខន្ធកញ្ញា Tangmo ដោយមានភ្ជាប់សំណេរថា ពិភពលោកនេះចម្លែកណាស់ តែងតែផ្ដល់នូវអ្វីដែលយើងចង់បាននៅពេលដែលយើងលែងមានឱកាសអាចទទួលបាន។

នីឡា៖ “តែងតែសរសើរ ពេលយើងមិនអាចនៅស្ដាប់ និយាយថាស្រឡាញ់យើង ពេលដែលយើងលែងដឹងពីការស្រឡាញ់ សោកស្ដាយយើង ពេលដែលយើងបានចាកចេញទៅ ម៉េចក៏មិនធ្វើគ្រប់យ៉ាងពេលដែលយើងនៅ ពេលដែលយើងចង់បានវា”។ សំណេរនេះ បានធ្វើឲ្យគេចាប់អារម្មណ៍ជាថ្មី ស្របពេលដែលពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ នៃការស្លាប់តារាសម្ដែងថៃTangmo កាលពីម្សិលមិញ។

គេឃើញសិល្បករ-សិល្បការិនីទាំងនៅថៃ និងកម្ពុជាភាគច្រើន បង្ហាញការសោកស្ដាយចំពោះមរណភាពរបស់Tangmo។ ជាក់ស្ដែងមានតារាសម្ដែងប្រុសរបស់ខ្មែរម្នាក់ គឺរ៉េនី តារា បានទៅដាក់បាច់ផ្កាឧទ្ទិសដល់វិញ្ញាណក្ខន្ធកញ្ញា ដោយលោកលើកឡើងថា Tangmo មានប្រវត្ដិជីវិតតស៊ូ និងមានសេចក្ដីថ្លៃថ្នូរគួរឲ្យលោកគោរព៕

ដកស្រង់ពី៖ Sabay