Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្ខេបព្រឹត្តិការណ៍ប្រគំតន្ត្រី «Permission To Dance On Stage – Seoul» ថ្ងៃទី១

  • Print

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ BTS បានសម្ដែងនៅពីចំពោះមុខអ្នកគាំទ្រ ១៥ ០០០ នាក់ នៅក្នុងពហុកីឡដ្ឋាន Jamsil Sports Complex ក្នុងក្រុងសេអ៊ូល សម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍ប្រគំតន្ត្រី "Permission To Dance On Stage – Seoul”។

កម្មវិធីប្រព្រឹត្តិទៅយ៉ាងធំអស្ចារ្យមិនធ្លាប់មានដែលធ្វើខាងក្នុង (Indoor) និងនៅក្នុងប្រទេសកូរ៉េជាលើកដំបូង ចាប់តាំងពីជំងឺកូវីដ១៩ វាយលុក។ ដោយសារតែការរីករាលដាលនៃមេរោគនេះ អ្នកចូលរួមទស្សនា ត្រូវបានស្នើសុំឲ្យអង្គុយកៅអី ដាច់ៗពីគ្នា។ អ្នកទស្សនាក៏ត្រូវបានហាមប្រាមមិនឲ្យស្រែក ក្រោកឈរ ឬដោះម៉ាសចេញដែរ។

នៅថ្ងៃពិសេសនេះ BTS បានស្វាគមន៍គ្រប់គ្នា ដោយសម្ដែងដំបូងគេបទ "ON” បន្ទាប់មក "Fire”, “Dope”, “DNA”, “Blue & Grey” និង "Black Swan” ជាដើម។ ពេលវេលាអស្ចារ្យបែបនេះ BTS ក៏មិនភ្លេចបទល្បីដែលជាបទមានមុខលើតារាង Billboard ដែរមាន "Blood, Sweat & Tears", "Fake Love", "Boy With Luv", "Dynamite" និង "Butter"។ ក្រុមក៏បានបន្ត បង្កើតវគ្គសំខាន់សម្រាប់កម្មវិធីជាមួយនឹងបទ "Telepathy" និង "Outro: Wings" ។ បិទបញ្ចប់ចុងក្រោយ BTS បានសម្ដែងបទ “Home” ដោយបង្ហាញក្ដីស្រឡាញ់ចំពោះអ្នកគាំទ្រ មុនបញ្ចប់កម្មវិធីជាមួយនឹងបទ «Permission To Dance»។

ឈានដល់ពេលបង្ហាញអារម្មណ៍ពិត ពេលបានជួប Fan ជាថ្មីក្រោយខានជួបគ្នា ២ឆ្នាំកន្លះ BTS មានអ្វីចង់និយាយខ្លះ? V៖ «ពេលនោះខ្ញុំពិបាកចិត្តណាស់ ពេលខ្ញុំប្រាប់អ្នករាល់គ្នាថា "ខ្ញុំនឹងត្រឡប់មកវិញដោយជើងមានដែកពីក្នុង"។ ឥឡូវនេះ ខ្ញុំពិតជាត្រលប់មកវិញជាមួយនឹងជើងដែកមែន។» Jin៖ «ខ្ញុំច្បាស់ថា មានអ្នកទាំងអស់ច្រើន ដែលមានពាក្យចង់និយាយមកកាន់ពួកយើង។

ដូចជា 'យើងមើលទៅអស្ចារ្យ', 'ការសម្តែងគឺអស្ចារ្យ' ជាដើម។ អារម្មណ៍របស់អ្នក យើងបានដឹងច្បាស់ ណាស់ ដូច្នេះកុំបារម្ភអី និងសូមរីករាយជាមួយកម្មវិធីរហូតដល់ចប់។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាមួយចំនួនក៏គិតក្នុងចិត្តថា 'Seokjin ឥឡូវចាស់ណាស់ ដូច្នេះគាត់រាងពិបាកបន្តិចហើយ' ។ ខ្ញុំឮតាម Telephathy»។ Jungkook ៖ «បេះដូងរបស់ខ្ញុំលោតញាប់ណាស់ ហើយខ្ញុំមានអារម្មណ៍នឹកអាល័យនូវអនុស្សាវរីយ៍ពីអតីតកាលរបស់យើង។ រាល់អនុស្សាវរីយ៍ទាំងនោះ បានធ្វើឲ្យបេះដូងខ្ញុំឈឺចាប់ ប៉ុន្តែខ្ញុំនៅតែសប្បាយចិត្ត»។ J-Hope ៖ «ខ្ញុំមិនគិតថា ខ្ញុំអាចនិយាយបានថា ខ្ញុំធ្វើបានល្អរហូតនោះទេ។

២ឆ្នាំកន្លះចុងក្រោយនេះ ដោយសារយើងមិនដឹងថា រឿងដែលបានកើតឡើងទាំងអស់នឹងបញ្ចប់ទេ ខ្ញុំពិតជានឹកអ្នកខ្លាំងណាស់ ហើយខ្ញុំកំពុងទន្ទឹងចាំដូចគ្នា ដោយមិនដឹងថាតើវានឹងបញ្ចប់នៅពេលណានោះទេ?»។ Suga៖ «វាជាលើកទីមួយរបស់យើងដែលបានត្រឡប់មកកីឡដ្ឋាននេះវិញ បន្ទាប់ពីរយៈពេលពីរឆ្នាំកន្លះ។ យើងបានសុំឲ្យ អ្នកទាំងអស់គ្នារង់ចាំបន្តិច ប៉ុន្តែពេលវេលាបានកន្លងផុតទៅច្រើនហើយ។

ប៉ុន្តែនឹងមានថ្ងៃល្អជាងនេះកើតឡើងក្នុងពេលឆាប់ៗនេះ យើងសន្យា»។ ជាក់ស្ដែងសម្រាប់ការប្រគំតន្ត្រី PERMISSION TO DANCE ON STAGE - SEOUL នឹងបន្តទៀតនៅថ្ងៃទី១២-១៣ ខែមីនា៕

ដកស្រង់ពី៖ Sabay