Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមែនតែ​ភីកអាប់​ទេ! RAM ត្រៀម​ចេញ​ឡានវ៉ែន​ថ្មីស៊េរីឆ្នាំ​២០២៣

  • Print

RAM បានបង្ហាញចេញនូវរថយន្តវ៉ែនថ្មីរបស់ខ្លួន គឺម៉ូដែល ProMaster ឆ្នាំ២០២៣ ដែលមកជាមួយនឹងរូបរាងថ្មី បច្ចេកវិទ្យាថ្មី ត្រៀមចូលប្រកួតក្នុងទីផ្សារ នៅអំឡុងត្រីមាសទី៣ ឆ្នាំ២០២២ខាងមុខ។

រថយន្តវ៉ែននេះ បំពាក់ចង្កៀងប្រភេទ Halogen ដែលជះពន្លឺបានឆ្ងាយ និងមានអំពូលកាត់អ័ព្ទផងដែរ។ វាមានបំពាក់បន្ថែមនូវធ្នើលើដំបូលរថយន្ត។ ចំណែកផ្នែកខាងក្នុងវិញ រថយន្ត RAM នេះ បំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៧ ដល់ ១០អ៊ិញ និងកុងទ័រឌីជីថល។

រថយន្ត RAM ProMaster ឆ្នាំ២០២៣ ប្រើម៉ាស៊ីន Pentastar V6 ចំណុះ ៣,៦លីត្រ ផលិតបានកម្លាំង ២៧៦សេះ និងកម្លាំងរមួល ៣៣៩ញ៉ូតុនម៉ែត្រ ជាមួយនឹងប្រអប់លេខអូតូ ៩វគ្គ។ កម្លាំងម៉ាស៊ីនប៉ុណ្ណេះ វាអាចអូសសណ្តោងបាន ៣តោន និងដឹកឥវ៉ាន់បាន ២តោន។

រថយន្តវ៉ែនខាងលើនេះ បានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពដូចជា ប្រព័ន្ធឱ្យសញ្ញាពេលមានឧបសគ្គខាងមុខ, កាមេរ៉ាក្រោយមានខ្សែ gridline, ហ្វ្រាំងស្វ័យប្រវត្តិក្រោយប៉ះទង្គិចគ្នា ដើម្បីកុំឱ្យបន្តទៅប៉ះយានយន្តដទៃទៀត, មុខងារសម្គាល់សញ្ញាចរាចរណ៍, ហ្វ្រាំងចំណតអេឡិចត្រូនិច។

លើសពីនេះ វាបានបន្ថែមប្រ័ពន្ធជំនួយ Parallel and Perpendicular Park Assist ដែលប្រើសេនស័រក្នុងការចូលចត និងចេញពីចំណត៕

ដកស្រង់ពី៖sabay