Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មង្គលការប្អូនស្រីព្រាប សុវត្ថិ មានតារាៗចូលរួមមិនច្រើនមែន តែអ្នកមកសុទ្ធតែស្ថិតនៅលំដាប់កំពូលៗ

  • Print

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ គឺជាថ្ងៃពិសេសរបស់គ្រួសារតារាចម្រៀង ព្រាប សុវត្ថិ ដោយប្អូនស្រីរបស់បានរៀបការ សាងអនាគតថ្មី។

សង្កេតឃើញថាក្នុងពិធីដ៏ពិសេសនេះ ក៏មានការចូលរួមពីសំណាក់មិត្តសិល្បករ-សិល្បការិនីជាច្រើននាក់ដែរ ដែលសុទ្ធតែជាអ្នកមានទំនាក់ទំនងល្អជាមួយនឹង ព្រាប សុវត្ថិ។ ក្នុងនោះក្រៅពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោក ហេង ឡុង ក៏ឃើញមាន លោក ខាន់ ជេមស៍ លោក ខេម នាយ ក្រឹម និងអ្នកនាង ស្រីលាភ អ្នកនាង សារ៉ាយ សក្កណា និងស្វាមី ព្រមទាំងកញ្ញា ជីមី កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា តន់ ច័ន្ទសីម៉ា ផងដែរ។

ជាក់ស្ដែង សម្រាប់មង្គលការប្អូនស្រីលោក ព្រាប សុវត្ថិ ដែលធ្វើឡើងនៅពេលនេះ មានលក្ខណៈទ្រង់ទ្រាយគ្រួសារប៉ុណ្ណោះ មិនធំខ្លាំងពេកនោះទេ ប៉ុន្តែដោយសារតែការរាប់អាន តារាៗ ក៏ដូចជាមិត្តភ័ក្តិមួយចំនួនរបស់លោក ក៏ត្រូវបានអញ្ជើញចូលរួមដូចបានរាយនាមខាងលើ៕

ដកស្រង់ពី៖Sabay