Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថមមី សុខចិត្ដធ្វើឆ្កួតធ្វើជា ដើម្បីតែសម្ដីមួយឃ្លារបស់ សួស វីសា

  • Print

គ្រួសារតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស គឺអ្នកនាង សួស វីសា កំពុងសម្រុកកើបទ្រព្យទាំងពីខាងជំនួញ និងការងារសិល្បៈ រហូតដល់លោកថមមី ដែលជាស្វាមី សុខចិត្ដធ្វើឆ្កួតធ្វើជា ឬម្ដងតែងខ្លួនជាស្ដ្រីម្ដងតែងជាប្រុស ដើម្បីចុះបេសកកម្មតាមខេត្ដនានាក្នុងនាមជាតំណាងចែកចាយផលិតផលថែទាំសុខភាពមួយ។

នៅដើមឆ្នាំ២០២២ នេះ លោក ថមមី បានបញ្ចេញរូបថតតែងខ្លួនប្លែកៗកាន់តែច្រើន ទន្ទឹមនឹងការងារមន្ដ្រីរាជការក៏រវល់ និងជំនួញផ្ទាល់ខ្លួនក៏រវល់ខ្លាំង។ ប៉ុន្ដែមហាជន ជាពិសេសអ្នកគាំទ្រ ទើបចាប់អារម្មណ៍សំណេររបស់លោកថមមី ម្សិមិញ ទាក់ទងនឹងដំណើរការរកស៊ី និងការកសាងសុភមង្គលគ្រួសារឲ្យកាន់តែរឹងមាំ។ លោក ថមមី និយាយថា ភរិយារបស់លោក គឺសួស វីសា បានដាក់មួយឃ្លាមកកាន់លោក ធ្វើឲ្យលោកចងចាំជានិច្ច ហើយរឹតតែប្រឹងប្រែងបន្ដទៀត ដើម្បីគ្រួសារ។

នោះ គឺពាក្យថា៖ “ប្ដីប្រពន្ធយើងនាំគ្នាខិតខំ សន្សំទ្រព្យ កុំសន្សំរឿងណាបង”។ ក្រៅពីធ្វើការងាររដ្ឋ ក្នុងនាមជាមន្ដ្រីយោធា លោកថមមី ក៏បានឆ្លៀតពេលច្រើនជាមួយភរិយា ដើម្បីដំណើរការក្រុមប៊ុនផ្ទាល់ខ្លួនមួយ ព្រមទាំងជ្រោមជ្រែងភរិយាក្នុងការទទួលភាគហ៊ុនធំក្នុងនាមជាតំណាងចែកចាយផលិតផលថែទាំសុខភាពNNP របស់ថៅកែពេជ្រ ទ្រី ដាណា ទៀតផង។ ចំពោះការងារសិល្បៈរបស់ភរិយាវិញ គេក៏ឃើញលោកតែងតែជូនភរិយាទៅថត និងចូលរួមក្នុងកម្មវិធីសិល្បៈផ្សេងៗផងដែរ៕

ដកស្រង់ពី៖Sabay