Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានគំនិតមែន! ស្ងាត់ៗ អៀ ម៉េងលិ បើកហាងថ្មីផ្ទាល់ខ្លួនដ៏ធំនៅកំពង់ស្ពឺ

  • Print

តារាសម្តែងស្រស់ស្អាត មានមន្តស្នេហ៏ កញ្ញា អៀ ម៉េងលិ ហៅ ស្រីលិ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញនាងធ្វើពិធីសូត្រមន្តហាងថ្មីដែលជាហាងផ្ទាល់ខ្លួនរបស់នាងនៅកំពង់ស្ពឺ។

ថ្មីៗនេះ តារាសម្តែងកញ្ញា អៀ ម៉េងលិ ហៅស្រីលិ បានរៀបចំធ្វើពិធីសូត្រមន្តហាងថ្មីដ៏ធំយ៉ាងស្ងៀមស្ងាត់មួយកន្លែងនៅលើទឹកដីនៃខេត្តកំពង់ស្ពឺ នៅជិតផ្សារកំពង់ស្ពឺតែម្តង។ចំពោះហាងដែលនាងបើកនេះគឺជាហាងដែលមានឈ្មោះថា ស្តារ ស្ប៉ា សាឡន ដែលហាងនេះនាងបានបញ្ជាក់ថាជាហាងរបស់នាងផ្ទាល់ ដោយការសូត្រមន្តនេះគឺឃើញមានត្រឹមតែសាច់ញាតិរបស់នាងប៉ុន្មាននាក់តែប៉ុណ្ណោះចូលរួម។

បញ្ជាក់ផងដែរថា កាលពី ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ក៏មានការចោទសួរដដែលៗជាច្រើនដងទៅកាន់ ម៉េងលិ ថា នាងនៅក្មេងសោះ តើនាងរកស៊ីអ្វី បានជាជីវិតរស់នៅរបស់នាងមានភាពហ៊ឺហារ មានផ្ទះ ឡាន និងមានអ្វីគ្រប់សព្វបែបយ៉ាងបែបនេះ ពេលនោះនាងបានឆ្លើយតបទៅកាន់អ្នកទាំងនោះថា ក្រៅពីការងារសិល្បៈនាងក៏មានជំនួញក្នុងដៃមិនតិចទេ ដូចជា លក់ស្រា លក់ផលិតផល ថតស្ពតគ្រប់ផលិតផលអនឡាញ មិនតែប៉ុណ្ណោះសុទ្ធតែការងារសុចរិតថែមទៀតផង។ មិនយូរប៉ុន្មានរហូតដល់ពេលនេះ ស្រីលិ ក៏បានបង្ហាញជំនួញថ្មីមួយទៀតនេះឯង។

ដកស្រង់ពី៖Sabay