Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្រស់ទាវ២០២២ មិនធម្មតា ឥឡូវកំពុងរកតួ នេនទុំ និងពេជ្រ ប្រញាប់ឡើងទាន់គេមានបញ្ហាត្រូវថតឡើងវិញ

  • Print

ឪពុកមារបស់កុមារីល្អហួស លោក គឹម សាន បានប្រកាសជ្រើសរើសតួសម្ដែងប្រុសចំនួន២នាក់ គឺតួនេនទុំ និងពេជ្រ។ “ទុំទាវ” ឆ្នាំ២០២២ បានក្លាយជារឿងអក្សរសិល្ប៍បែបទំនើបដែលលោក គឹម សាន អះអាងថា រឿងនេះលោកធ្លាប់ថតជិតចប់ហើយ ប៉ុន្ដែដោយជួបបញ្ហាបច្ចេកទេសក៏ត្រូវថតភាគបញ្ចប់ឡើងវិញ។

លោក គឹម សាន បានបង្ហាញរូបថតល្អហួស១សន្លឹកនៅលើបណ្ដាញសង្គមកាលពីល្ងាចមិញ ដើម្បីភ្ជាប់ជាមួយសេចក្ដីប្រកាសជ្រើសរើសតួប្រុសដែលទំនងកុមារីល្អហួស នឹងត្រូវសម្ដែងជាតួអង្គទាវ។ លោកបញ្ជាក់ថា លើកមុនថតជិតចប់ម្ដងហើយ ប៉ុន្ដែឆេះដុំផ្ទុករូបភាព និងវីដេអូ ព្រមទាំងបញ្ហាបន្តិចបន្តួច ដូចច្នេះហើយទើបលោកសម្រេចចិត្ដថតសារថ្មីទាំងស្រុង។

លោក គឹម សាន៖ “ឈុតទុំរត់មករកទាវដែលម៉ែបង្ខំឲ្យរៀបការ រហូតដល់ក្ស័យសង្ខារវាងគូរស្នេហ៍ទាំងពីរនៅក្រោមដើមពោធិ៍៏”។ លោក គឹម សាន បានបង្ហាញលក្ខណ្ឌតួអង្គទុំ និងពេជ្រ ដែលអាចនឹងត្រូវជ្រើសរើសឲ្យសម្ដែង គឺត្រូវមានមុខមាត់ខ្មែរ១០០% សម្បុរស្រអែម មានអាយុចន្លោះពី១៨ឆ្នាំ ទៅ២៦ឆ្នាំ ហើយមានដុង ឬទេពកោសល្យខាងសម្ដែងស្រាប់៕

ដកស្រង់ពី៖Sabay