Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាត់ទូរសព្ទចេញពីខ្លួនមិនបាន ចង់​ច្បាស់ទាល់​​មើល​សញ្ញា​ទាំង ៥ នេះ

  • Print

បច្ចុប្បន្នភាពនរណាៗក៏មាន Smartphone ប្រើប្រាស់នៅក្នុងដៃដោយឡែកតើអ្នកធ្លាប់ចាប់អារម្មណ៍ទេថាតើអ្នកកំពុងលង់ស្រលាញ់Smartphone ទាំងនោះខ្លាំងជាងដៃគូស្នេហារបស់អ្នកទៅទៀត?Sabay សូមបង្ហាញប្រាប់ពីសញ្ញាទាំង ៥ ក្នុងគោលដៅបកស្រាយចម្ងល់ខាងលើ។

១.អ្នកចំណាយពេលច្រើនជាមួយ Smartphone យោងទៅតាមការសិក្សាស្រាវជ្រាវចេញពីក្រុមការងារ TNS បានបង្ហាញថា មនុស្សដែលមានវ័យចន្លោះ ១៦ ទៅ ៣០ ឆ្នាំជាមធ្យមចំណាយពេល ៣.២ ម៉ោងក្នុងមួយថ្ងៃជាមួយ Smartphone របស់គេ។ ម្ល៉ោះហើយជាឧទាហរណ៍មួយបើពេលអ្នកណាត់ជួបទៅខាងក្រៅជាមួយដៃគូអ្នកហើយអំឡុងពេលនោះអ្នកចំណាយពេលច្រើនជាមួយការលេងហ្គេមនៅលើ Smartphone បែបនេះមានន័យថាអ្នកស្រលាញ់ Smartphone ជាងហើយ។

២. បើកលេង Smartphone ដំបូងបង្អស់មុននឹងផ្ញើសារទៅកាន់ដៃគូ ជាការពិតណាស់មនុស្សមួយចំនួនបើស្រលាញ់គ្នាខ្លាំងរឿងដំបូងក្រោយក្រោកពីដំណេកគឺផ្ញើសារ Good Morning ឫអ្វីមួយទៅកាន់ដៃគូរបស់គេ ប៉ុន្តែសម្រាប់អ្នកផ្ទាល់ក្រោកពីដំណេកភ្លាមចាប់បើក Smartphone លេងភ្លាមនោះ អ្នកក៏មិនខុសពីចំណុចទីមួយដែរ។

៣. អ្នកផ្ដល់អំណោយជាច្រើនសម្រាប់ Smartphone ឧបមាថាបើនៅថ្ងៃពិសេសណាមួយ អ្នកជូនអំណោយទៅ Smartphone របស់អ្នកដូចជាជាការទិញ Case, កាសស្ដាប់ចម្រៀងឫអ្វីផ្សេងទៀតច្រើនជាងការផ្ដល់ជូនដៃគូអ្នកនោះ ក៏ជាសញ្ញាមិនល្អមួយផងដែរ។

៤.មិនដែលភ្លេចសាកថ្ម Smartphone តែភ្លេចថ្ងៃពិសេស នេះអាចជាបញ្ហាដ៏ធំមួយប្រសិនបើអ្នកមិនធ្លាប់ភ្លេចសាកថ្ម Smartphone ហើយបែរជាភ្លេចថ្ងៃពិសេសជាមួយដៃគូអ្នកដូចជាថ្ងៃណាដែលអ្នកផ្ដើមស្រលាញ់គ្នាដំបូងអីអញ្ចឹង។យោបល់ល្អមួយបើអ្នកមិនចង់ភ្លេចរឿងល្អដូចខាងលើអ្នកគួរធ្វើតាមមនុស្សមួយចំនួនដោយពួកគាត់ច្រើនកំណត់ជា Reminder នៅក្នុង Smartphone ដើម្បីជាការដាស់តឿនមុនតែម្តង។

៥.អ្នកដឹងច្រើនពីការរស់នៅរបស់អ្នកដទៃ ចំណុចនេះក៏មិនខុសច្រើនពីចំណុចទីមួយដែរដោយត្រង់ថាបើអ្នករមែងធ្វើការឆ្លើយឆ្លង Comment ឫឆាតជាមួយអ្នកដទៃនៅលើSmartphone ច្រើនជាងដៃគូរបស់អ្នកដែលនៅអង្គុយទល់មុខគ្នានោះក៏ជាបញ្ហាចោទដែលថាអ្នកខ្វល់ពី Smartphone ច្រើនជាងដៃគូរបស់អ្នកដូចគ្នា។

យ៉ាងម៉េចដែរក្រោយបានដឹងច្បាស់ពីសញ្ញាទាំង៥ខាងលើនេះតើអ្នកជាមនុស្សជំពូកនេះដែរឫទេ?បន្ថែមពីនោះបើមានយោបល់ផ្សេងទៀតសូមចូលរួមចែករំលែកតាមរយៈការCommentនៅខាងក្រោម។

ដកស្រង់ពី៖sabay