Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចោមចន្ទ័ ជួយ អ៊ុំគន្ធា និង ខ្មឹប អ្នកដែលជីវិតសឹងធ្លាក់ដល់បាតឲ្យមករួមសម្តែងជាមួយ

  • Print

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយតារាចម្រៀងយ៉េយ៉េ អ្នកនាង អ៊ុំគន្ធា និង អ្នកនាង រ៉េនសុធារី ហៅ ខ្មឹប ដែលជាតារាកំប្លែង ដែលមួយរយៈនេះជីវិតសឹងធ្លាក់ដល់បាតទៅហើយ ឥឡូវនេះត្រូវបាន ចោម ចន្ទ័ ហៅឲ្យមករួមសម្តែងរឿងជាមួយ។

ក្រោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេនៗនិងមហាជនរឿង ឡាំយ៉ង ធ្វើឲ្យអ្នកនាង ចោម ចន្ទ័ កាន់តែមានកេរ៏ឈ្មោះបោះសម្លេងជាពិសេសគឺការសម្តែងយ៉ាងសាកសមឥតខ្ចោះរបស់អ្នកនាង ចោមចន្ទ័ ដែលដើរតួជា នាងឡាំយ៉ង ចំណែកអ្នកនាង ដេននីក្វាន់ ដើរតួជានាង ឡាំយ៉ៃ រហូតធ្វើឲ្យអ្នកនាង ចោម ចន្ទ័ កាន់តែមានការសម្តែងនិងជ្រើសរើសតួជាច្រើនជាបន្តបន្ទាប់ដើម្បីសម្តែងរឿងមួយនេះជាហូរហែ រហូតហៅអ្នកនាង អ៊ុំគន្ធា និង អ្នកនាង ខ្មឹប មកចូលរួមសម្តែងជាមួយក៏ព្រោះតែចង់ឲ្យអ្នកទាំងពីរ មានលុយខ្លះក្នុងការទំនុកបម្រុងក្នុងជីវភាពប្រចាំថ្ងៃ ព្រោះកាលកន្លងមកអ្នកទាំងពីរមានជីវិតសឹងធ្លាក់ដល់បាតទៅហើយ។

ដោយអ្នកនាង អ៊ុំគន្ធា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន។ ចំណែកឯអ្នកនាង ខ្មឹប វិញ ថ្មីៗកន្លងទៅនេះ ក៏លេចព័ត៌មានថា អ្នកនាងត្រូវបានប្តីក្រោយដែលមានវ័យក្មេងជាងខ្លួន វាយធ្វើបាបយ៉ាងដំំណំ ធ្លាក់ខ្លួនអត់លុយចាយ រហូតទាមទាលែងលះទៀតផង។

រហូតមកដល់ពេលនេះឃើញថាជីវិតអ្នកទាំងពីរ មើលទៅហាក់មានជីវិតប្រសើរជាងមុន ទឹកមុខស្រស់ថ្លា មានសាច់ឈាមជាងមុន រួមទាំងវិលមកសម្តែងសារជាថ្មីដែលធ្វើឲ្យជីវិតអ្នកទាំងពីរល្អប្រសើរឡើង និងមានមុខនៅលើវិថីសិល្បៈជាថ្មី៕

ដកស្រង់ពី៖Sabay