Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bang Si Hyuk ទទួលពាន​រង្វាន់ បណ្ឌិតកិត្តិយស ក្រោយបានសាងស្នាដៃសំខាន់មួយជូនជាតិ

  • Print

យោងតាមការចេញផ្សាយព័ត៌មាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ថាលោកនាយក Bang Si Hyuk នឹងត្រូវទទួលពានរង្វាន់ បណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Seoul National University នៅឆ្នាំនេះ។ នេះគឺជាប្រវត្តិសាស្ត្រថ្មីនិងដំបូងបង្អស់សម្រាប់បុគ្គលស្ថិតក្នុងសង្គមសិល្បៈ សម្រាប់សាកលវិទ្យល័យដ៏មានកិត្យានុភាពនេះ។

Seoul National University បានផ្ដល់ពានរង្វាន់ បណ្ឌិតកិត្តិយសដល់បុគ្គលដែលបានរួមចំណែកយ់ាងសំខាន់ ក្នុងការផ្សព្វផ្សាយវប្បធម៌ និងបញ្ជ្រាបនូវការអប់រំឲ្យបានទូលំទូលាយ។ Bang Si Hyuk ដែលត្រូវបានគេស្គាល់ផងដែរថាជា “Hitman” Bang និងជាអ្នកបង្កើត BTS បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យ Hallyu ឲ្យពិភពលោកបានស្គាល់កាន់តែច្រើន។

ទន្ទឹមនឹងនេះ លោក Bang ក៏បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសិល្បៈ នៅ សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) ផងដែរកាលពីពេលកន្លងទៅ៕

ដកស្រង់ពី៖Sabay