Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាំងពីថ្ងៃអតីតគូស្នេហ៍ស្លាប់ ទើបតែថ្ងៃនេះ ​Tono បង្ហោះរូបថ្មីលើ IG តែដូចបង្កប់ន័យសោកសៅ

  • Print

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ Tono Phakin ដែលគ្រប់គ្នាស្គាល់ពេកទៅហើយថាជាអតីតស្វាមីរបស់ Tangmo Nida បានវិលមកបង្ហោះរូបលើ Instagram វិញជាលើកទី ១ ក្រោយអ្នកដែលខ្លួនធ្លាប់ស្រឡាញ់លាចាកលោកនេះទៅ។

រូបភាពដែលបង្ហោះ គឺជារូបដែល Tono ជិះលើសេះ ហើយបន្ថែមដោយ Caption ថា៖ «ហត់អត់មិត្តភ័ក្តិ...អត់ទ្រាំបន្តិចណា៎ ក្ដៅអត់មិត្តភ័ក្ត..អត់ទ្រាំបន្តិចណា៎ ឈឺខ្លាំងអត់មិត្តភ័ក្តិ...អត់ទ្រាំបន្តិចណា៎ យើងនៅត្រូវហាត់ជាមួយគ្នាតទៀត #ปีศาจ»។ មួយ Post នេះបានធ្វើឲ្យអ្នកគាំទ្រពីគ្រប់ទិសទីចូលមក Comment លើកទឹកចិត្តឲ្យលោកមិនតិចនាក់នោះទេ។

វាពិតជា Post ដែលធ្វើឲ្យគ្រប់គ្នាមានការសោកសៅ អាណិតសាមីខ្លួន រហូតខ្លះស្រក់ទឹកភ្នែកទៀតផង មិនដឹងថាតើ Tono មានអារម្មណ៍ឈឺចាប់យ៉ាងណានឹងអ្វីដែលខ្លួនកំពុងជួបប្រទះ។ យ៉ាងណាមិញថ្មីៗ លោកក៏ទទួលការឈឺចាប់ និងទុក្ខសោកមិនតិចនោះទេ ពេលដែល អ្នកដែលខ្លួនធ្លាប់ស្រឡាញ់គឺ Tangmo Nida បានលាចាកលោកនេះទៅ បន្សល់តែការសោកស្ដាយថ្លែងមិនចេញ។

ពេលទៅចូលរួមពិធីបុណ្យ ក៏គេឃើញច្បាស់គ្រប់គ្នាដែរថា តារាប្រុសរូបនេះមានទុក្ខយ៉ាងណា រហូតយំខ្លាំងពេលនឹកដល់អនុស្សាវរីយ៍ជាច្រើនជាមួយនឹង Tangmo៕

ដកស្រង់ពី៖Sabay