Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស្ចារ្យ! ឈុតតំណាងជាតិកំពូលទាំងបីឈ្នះការប្រកួត MQC២០២១ នឹងយកប្រកួតលើឆាកអន្តរជាតិ ក្នុងនោះក៏មានឈុតបាយសីដែរ

  • Print

ឈុតតំណាងជាតិដែលប្រកួតបឋមក្នុងយប់មិញនេះ បានរកឃើញហើយសម្រាប់អ្នកឈ្នះក្នុងការប្រកួតM Q C ២០២១ ដែលមានឈុតតំណាងជាតិដល់ទៅ៣ ក្នុងនោះក៏មានឈុតបាយសីផងដែរ។

កាលពីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ ម្សឹលមិញនេះ មានការប្រកួតបឋមមួយនូវឈុតតំណាងជាតិនីមួយៗរបស់បេក្ខនារីដែលជាភេទទី៣ ទាំង១០រូប ដោយបានបង្ហាញឈុតនីមួយៗយ៉ាងស្រស់ស្អាតប្រកបទៅដោយភាពច្នៃប្រឌិតខ្ពស់ មិនចាញ់គ្នានោះឡើយ ដែលត្រូវបានប្រកួតនៅលើឆាកនៃផ្សារទំនើបអូឡាំព្យា។ដោយក្នុងការប្រកួតនោះត្រូវបានរកឃើញជ័យលាភីដល់ទៅ៣រូប ដែលឈ្នះការប្រកួត Miss Queen Cambodia 2021រដូវកាលទី២នេះ។

បើតាមការបញ្ជាក់របស់លោក ម៉ែន និមលរតន៌ ដែលជាអ្នករៀបចំកម្មវិធីរបស់ក្រុមហ៊ុន **CIM (Cambodia International Models)**បានឲ្យដឹងថា សម្រាប់ឈុតតំណាងជាតិគឺចែកចេញជាពានផ្សេងៗគ្នា គឺមានន័យថា ពានដែលល្អសម្រាប់ឈុត Best in national costum គឺបានទៅលើបវរកញ្ញា មានឈ្មោះថា Osakaឈុតនេះមានឈ្មោះថា ចៅងោះមុន្នី៧ពណ៌ ឈុតនេះគឺជាឈុតដកស្រង់ចេញពីក្នុងរឿង ចៅងោះ ក្នុងទំរង់របាំព្រះរាជទ្រព្យ ។

សម្រាប់ឈុតតំណាងជាតិទាំង១០នេះគឺលោកជ្រើសរើសយក៣ឈុតជា Top 3 Disiner ដែលទី១បានទៅលើបវរកញ្ញា ភេទទី៣ មានឈ្មោះថា Van be ឈុតនេះមានឈ្មោះថា មុន្នីខេណីពិជ័យទេវី។ ទី២ បានទៅលើបវរកញ្ញាភេទទី៣ មានឈ្មោះថា Osaka ឈុតនេះមានឈ្មោះថា ចៅងោះមុន្នី៧ពណ៌ ឈុតនេះគឺជាឈុតដកស្រង់ចេញពីក្នុងរឿង ចៅងោះ ក្នុងទំរង់របាំព្រះរាជទ្រព្យ ។

ចំណែកទី៣គឺ បវរកញ្ញាភេទទី៣ មានឈ្មោះថា Miga ស្លៀកឈុតបែបច្នៃប្រឌិតបញ្ជូលរាង ដែលឈុតនេះមានឈ្មោះថា អនុក្សតីនាគ នឹង ឈុតបាយសី។ អ្នករៀបចំកម្មវិធីលោក ម៉ែន និមលរតន៌ បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ឈុតទាំង៣នេះអាចនឹងយកតំណាងឲ្យកម្ពុជាយកទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខនេះផងដែរ៕

ដកស្រង់ពី៖Sabay