Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រ៉ូលីន ជើងនៅអបស៊ីម៉ង់ត៍នៅឡើយ តែឆ្លៀតចេញបាន១រោងទៀត ស្អែកទៅជួបគ្រូពេទ្យដោះចេញ

  • Print

តារាចម្រៀង និងសម្ដែងភេទទី៣ រ៉ូលីន នឹងដោះស៊ីម៉ង់ត៍អបជើងចេញនៅថ្ងៃទី១៦ ខែមីនា ស្អែកនេះហើយ បន្ទាប់ពីជួបគ្រោះថ្នាក់ដាច់សរសៃពួរជើងខាងឆ្វេង ហើយបានសម្រាកព្យាបាលនៅផ្ទះអស់រយៈពេលជិត២០ថ្ងៃ។

រ៉ូលីន បានប្រាប់Sabay នៅមុននេះបន្ដិចថា ខ្លួនត្រូវដោះស៊ីម៉ង់ត៍ចេញពីជើង ដើម្បីចេញច្រៀងក្នុងកម្មវិធីមង្គលការគេជាបន្ដបន្ទាប់ចាប់ពីថ្ងៃ១៩ រហូតដល់ថ្ងៃទី២៥ ខែមីនា តទៅ។ រ៉ូលីន បញ្ជាក់ថា បច្ចុប្បន្នជើងរបស់លោកលែងឈឺហើយ ប៉ុន្ដែលោកត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះមុននឹងដោះវាចេញ។ លោកស្ដាយ ថាកម្មវិធីជាច្រើនត្រូវបានលុបចោលក្នុងរយៈពេលដែលលោកឈឺជើង ហើយកម្មវិធីដែលស្ដាយជាងគេនោះ គឺកម្មវិធីរបស់ក្រុមហ៊ុនស្មាត។

រ៉ូលីន៖ “សូមអគុណដល់បងប្អូនដែលគាំទ្រ និងបារម្ភពីខ្ញុំ តែឥឡូវជើងខ្ញុំជាដូចដើមវិញហើយ។ ស្ដាយ…ចោលកម្មវិធីគេច្រើនណាស់ ជាពិសេសកម្មវិធីស្មាតហ្មង! ថ្ងៃមុនគេអត់ប្រកាន់យើង គេស្រឡាញ់យើង ក៏ទៅច្រៀងនៅពោធិ៍សាត់បាន១រោងទាំងជើងជាប់ស៊ីម៉ង់ត៍ តែអត់ទេ…ស្អែកនេះត្រូវទៅជួបពេទ្យដោះវាចេញហើយ”។

បើតាមរ៉ូលីន ក្នុងសកម្មភាពថតហ្គេមឲ្យស្ថានីយ៍ទូរទស្សន៍មួយ រូបលោកបានលោតពីទីខ្ពស់ ភ្លាត់ទៅប៉ះនឹងតួសម្ដែងម្ដាក់ទៀត បណ្ដាលឲ្យជើងឆ្វេងត្រង់គន្លាក់ជង្គង់របស់លោកដែលមានសរសៃពួរទ្រចំនួនបីនោះ បានដាច់ពួរកណ្ដាលមួយ។ ប៉ុន្ដែអ្នកដែលប៉ះទង្គិចជាមួយលោក ពុំមានគ្រោះថ្នាកអ្វីនោះទេ៕

ដកស្រង់ពី៖Sabay