Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុពិតពី ជ័យ សុវ៉ាត ក្នុងការចំណាយដើមទុន មុនក្លាយជាថៅកែហាងថ្នាំពេទ្យ

  • Print

qaពិតជាអស្ចារ្យខ្លាំងណាស់ដែលតារាចម្រៀងវ័យក្មេង លោក ជ័យ សុវ៉ាត បានក្លាយជាម្ចាស់ឱសថស្ថានមួយកន្លែង ដែលជាហ៊ុនសុទ្ធផ្ទាល់ខ្លួន ធ្វើឲ្យអ្នកគាំទ្រសរសើគ្រប់គ្នា។

ថ្មីៗនេះតារាចម្រៀងលោក ជ័យ សុវ៉ាត បានបង្ហាញពីមុខរបររកស៊ីថ្មីមួយទៀតក្រៅពីតារាចម្រៀង នោះគឺលោកបានបើកឱសថស្ថានមួយកន្លែងដែលមានទីតាំងនៅបុរីពិភពថ្មីចំការដូង ដែលមានឈ្មោះថា ឱសថស្ថាន ជ័យ សុវ៉ាត។ ក្នុងការបើកជាឱសថស្ថាននេះដែរ លោក ជ័យ សុវ៉ាត បានបញ្ជាក់ឲ្យ Sabay ដឹងថា តាមពិតលោកបានបើកឱសថស្ថានមួយនេះឡើងដោយលុយផ្ទាល់ខ្លួន ដោយមានការសហការពីលក់ពីឱសថការីផ្ទាល់ ដោយមានការចំណាយខ្ទង់៥ម៉ឺនដុល្លារឯណោះ។

តារាចម្រៀងរូបនេះបានបញ្ជាក់ទៀតថា សម្រាប់ការបើកជាឱសថស្ថាននេះឡើងគឺលោកលក់បោះដុំនិងរាយ ហើយមូលហេតុដែលលោកបើកក៏ព្រោះតែលោកស្រលាញ់ខាងវេជ្ជសាស្រ្ត ឲ្យតែទាក់ទងខាងផ្នែកនេះគឺលោកស្រលាញ់ ហើយណាមួយClinic បើកទៅលក់ថ្នាំបានតិច ច្ចឹងមុនបើក Clinic លោកចង់បើកឱសថស្ថានដើម្បីអ្នកមករកថ្នាំ មានគ្រប់ថ្នាំដែលគេត្រូវការ។

តារាប្រុសប្រចាំនៅផលិតកម្ម សាន់ដេរ រូបនេះបានបន្ថែមទៀតថា នៅពេលឆាប់ៗខាងមុខនេះ លោកព្យាយាមលក់តម្លៃដែលល្អបំផុតសម្រាប់ភ្ញៀវ ដោយកុំច្រឡំថា តារាច្ចឹងគេលក់ថ្លៃ គឺអត់ទេ លោកមានតែខំធ្វើយ់ាងណាឲ្យសមរម្យជូនអតិថិជន៕

ដកស្រង់ពី៖Sabay