Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រណិតណស់! នេះជាឈុតតំណាងជាតិ MCC ដែល ប៊ី សុធារី យកទៅប្រកួតនៅវៀតណាមឆាប់ៗនេះ

  • Print

កម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក Miss charm និងមកដល់នាពេលឆាប់ៗខាងមុខនេះហើយ ដែលធ្វើឡើងលើទឹកដី ហូជីមិញ ប្រទេសវៀតណាម ដែលបវរកញ្ញា ប៊ី សុធារី តំណាងកម្ពុជាទៅចូលរួមប្រកួតនៅឆ្នាំ២០២២ ហើយសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័តនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២នេះ បើក្រឡេកមើលឈុតតំណាងជាតិដែលនាងត្រូវស្លៀកវិញពិតជាប្រណិតខ្លាំងណាស់ រហូតធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។

ជិតដល់ថ្ងៃដែលបវរកញ្ញា Miss charm Cambodia កញ្ញា ប៊ី សុធារី ទៅប្រកួតនៅលើឆាកអន្តរនៃប្រទេសវៀតណាមហើយ ស្រាប់តែថ្មីៗនេះមានលេចចេញជាផ្លូវការ របស់ឈុតតំណាងជាតិ Miss charm Cambodia ដែលគ្រងដោយ កញ្ញា ប៊ី សុធារី សម្រាប់ឈុតនេះមានឈ្មោះថា ( the golden charm of majura) រាជនីមយូរ៉ា។ ឈុតនេះត្រូវបានដកស្រង់ចេញពីសត្វក្ងោក ដែលជាសត្វដំណាងអោយភាពបរិសុទ្ធ តំណាងឲ្យសិរីសួស្ដី និងថែមទាំងជាសត្វមួយប្រភេទ ដែលមានតិចតួចបំផុតនៅកម្ពុជា។

សម្រាប់ឈុតមួយនេះ ត្រូវបានកែរប្រែម្តងហើយម្តងទៀត ដោយបានជ្រើសរើសតែចំណុចពិសេសយកមកប្រើ មិនត្រឹមតែប៉ុណ្ណោះទេ ឈុតនេះគឺមានការលំអិតផ្ចិតផ្ចង់គ្រប់ជ្រុងជ្រោយគ្រប់កន្លែង គ្រប់ជ្រុងសុទ្ធតែមានអត្ថន័យ ដោយឆ្លងកាត់ការវិភាគត្រឹមត្រូវ។ហើយនេះគ្រាន់តែជារ៉ូបព្រៀងគំនូរតែប៉ុណ្ណោះ លុះដល់ថ្ងៃប្រកួតទើបបវរកញ្ញា ពាក់លើខ្លួនឲ្យប្រជាជនខ្មែរបានឃើញ ថាឈុតមួយនេះពិតជាប្រណិតដល់កម្រិតណា។

បញ្ជាក់ផងដែរថា កម្មវិធី Miss Charm គឺជាកម្មវិធីរៀបចំដោយ Miss Charm organizations រួមជាមួយ elite model organizations ចំពោះការប្រកួត Miss Charm នេះ ផ្ដោតសំខាន់ទៅលើ រូបរាង ចំណេះដឹងទូទៅ និងលក្ខខណ្ឌផ្សេងទៀត ដែលកម្មវិធីប្រកួតសម្រស់កម្រិតពិភពលោកផ្សេងទៀតតែងយកមកប្រើប្រាស់៕

ដកស្រង់ពី៖Sabay