Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងផ្ទុះការរិះគន់រឿងបារមីនាគ ឥឡូវ ទេព បូព្រឹក្ស ត្រៀម៣បទសម្រាប់ចូលឆ្នាំ ក្នុងនោះមានរាំក្បាច់នាគ ដែរ

  • Print

តារាចម្រៀងនិយមច្រៀងបទបែបយុវវ័យ គឺអ្នកនាង ទេព បូព្រឹក្ស បានបង្ហើបថា ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២២ នាងបានត្រៀមចម្រៀង៣បទ ដោយក្នុងនោះក៏មានបទ “រាំក្បាច់នាគ”ដែរ ដែលប្រិយមិត្ដភាគច្រើនកំពុងផ្ទុះការរិះគន់រឿងបារមីនាគ។

គេមិនដឹងថា អ្នកនាង ទេព បូព្រឹក្ស ផលិតបទនេះមែន ឬក៏គ្រាន់តែលើកឡើងដើម្បីលេងសើចស្រពពេលមហាជន រិះគន់គ្រូមហាជ័យរឿងបារមីនាគសណ្ឋិត ហើយបញ្ចេញក្បាច់រាំដូចក្រុម Black Pink នៅកូរ៉េនោះទេ? ប៉ុន្ដែនៅក្នុងសារដែលអ្នកនាងបានបង្ហោះល្ងាចមិញឲ្យដឹងថា ក្រៅពីបទ “រាំក្បាច់នាគ” ក៏មានបទ “តុងទីន” និងបទ “សុំមួយទៀត”ដែរ។

បន្ទាប់បញ្ចេញដំណឹងនេះ តារាចម្រៀង ងួន ចាន់ដេវីដ ដែលត្រូវជាសង្សារ ទេព បូព្រឹក្ស ក៏បានចូលទៅសរសេរថា តោះ…ធ្វើបទរាំក្បាច់នាគ! ភ្លាមនោះ ទេព បូព្រឹក្ស ក៏ចូលទៅឆ្លើយតបវិញថា៖ កាន់តែកាច ដោយដាក់រូបភាពអស់សំណើចជាច្រើននៅលើComment នោះទៀតផង។ Sabay មិនទាន់អាចទាក់ទងតារាចម្រៀង ទេព បូព្រឹក្ស ដើម្បីលម្អិតព័ត៌មាននេះបាននៅឡើយទេ គិតត្រឹមម៉ោង៣កន្លះ ថ្ងៃទី១៦ ខែមីនា។

ទន្ទឹមនឹងការប្រកាសផលិតបទចម្រៀងថ្មីៗ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំរបស់ ទេព បូព្រឹក្ស គេក៏ឃើញផលិតករ និងផលិតកម្មក្នុងស្រុកមួយចំនួន កំពុងសម្រុកថតបទថ្មីៗដែរ៕

ដកស្រង់ពី៖Sabay