Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្លែក! មាស សុខសោភា និងស្លៀករ៉ូបកែច្នៃពីសំរាមថង់ប្លាស្ទិចសម្រាប់ថត MV បទថ្មី

  • Print

 

ពិតជាប្លែកមែនគ្រាន់តែលឺថា មាស សុខសោភា និងត្រៀមរ៉ូបដែលបានកែច្នៃពីសំរាមសម្រាប់ថតMV បទថ្មីភ្លាមធ្វើឲ្យអ្នកគាំទ្រចង់ឃើញMVភ្លាមលឿនៗតែម្តង។

ថ្មីៗនេះផលិតកម្មរាម បានបង្ហាញពីគម្រោងរ៉ូបដែលកែច្នៃពីសំរាមថង់ប្លាស្ទិចឲ្យ មាស សុខសោភា សម្រាប់ថត MV ក្នុងបទចម្រៀងថ្មីមួយនាពេលឆាប់ៗនេះ តែនៅមិនទាន់បង្ហាញថាជាបទអ្វីនោះទេ ដោយគ្រានតែដឹងថាគម្រោងរ៉ូបនេះពិតស្អាតខ្លាំងណាស់ ដោយមានលេចចេញជាម៉ូតដែលមានការកែច្នៃសម្រិតសម្រាំងយ៉ាងល្អ ពោពេញទៅដោយក្បូរក្បាច់រចនាយ៉ាងយកចិត្តទុកដាក់ បើបានពាក់នៅលើខ្លួនទៀតនោះមិនដឹងជាសាកសមស្អាតយ៉ាងណាទេ។សម្រាប់រ៉ូបដែលកែច្នៃដោយប្រើថង់ប្លាស្ទិចនេះវិញ ធ្វើឲ្យអ្នកគាំទ្រចង់ឃើញគ្រប់គ្នា។

អាចថានេះជាលើកទី១ហើយ ដែលឃើញផលិតកម្មមួយនេះ មានគំនិតច្នៃប្រឌិតដោយយកថង់ប្លាស្ទិចមកធ្វើជារ៉ូបហើយថតជាបទចម្រៀងដើម្បីឆ្លុះបញ្ចាំងពីអ្វីៗដែលកំពុងកើតឡើងនៅក្នុងសង្គម ដូចនេះមានតែចាំមើលទាំងអស់គ្នាទេ តើមួយបទនេះអាចទាក់ចិត្តអ្នកទស្សនាដល់កម្រិតណា៕

ដកស្រង់ពី៖Sabay