Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Anna បញ្ជាក់ពីស្ថានភាពបច្ចុប្បន្នរបស់ Bird បន្ទាប់ពីរៀបចំបុណ្យសព Tangmo រួចរាល់

  • Print

បន្ទាប់ពីពិធីបុណ្យសពតារាសម្ដែង Tangmo Nida រួចរាល់ប្រិយមិត្តហាក់បង្ហាញការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះ Bird គូស្នេហ៍ Mo ព្រោះមួយរយៈចុងក្រោយនេះលោកបង្ហាញអាការៈគួរឱ្យបារម្ភ។

ភ្លាមៗមិនឱ្យគ្រប់គ្នាងឿងឆ្ងល់ច្រើន Anna ដែលជាមិត្តស្និតស្នាលជិត២០ឆ្នាំរបស់ Tangmo បានចេញមុខបកស្រាយលម្អិតឱ្យអស់មន្ទិលជុំវិញស្ថានភាព Bird ថាបច្ចុប្បន្ននេះលោកកំពុងនៅជាមួយមិត្តភក្ដិម្នាក់ ហើយសុខភាពផ្លូវចិត្តរបស់លោកមិនជាបញ្ហាអ្វីនោះទេ គ្រាន់តែមួយរយៈនេះគេសង្កេតឃើញ Bird បង្ហោះរូបភាពជាមួយ Tangmo ជាហូរហែលើបណ្ដាញសង្គម Instagram ដែលបង្ហាញពីអាឡោះអាល័យជាមួយការចង់ចាំល្អៗ។

បន្ទាប់ពីទទួលបានចម្លើយចេញពីមាត់ Anna ច្បាស់ៗបែបនេះគ្រប់គ្នាហាក់ធូស្បើយចិត្តបារម្ភបន្តិច ទន្ទឹមនឹងនេះមហាជនក៏រីករាយពេលឃើញសភាព Bird បានល្អប្រសើច្រើន៕

ដកស្រង់ពី៖Sabay