Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនធម្មតាទេ តារាសម្ដែង ស៊ីនឌី ក្ដាប់ជំនួញកាន់តែច្រើនឡើងៗ ជិត ១០តែម្នាក់ឯងទៅហើយ!

  • Print

លោក ស៊ីនឌី ដែលស្ងាត់ពីការងារសិល្បៈមួយរយៈ បានទៅសម្ងំបើក ហាងសាឡន បានជាច្រើនសាខានោះ ឥឡូវនេះឈានមួយជំហ៊ានទៀតតាមរយៈការបើកហាងកែសម្ផស្ស មួយទៀតដែលមានទីតាំងនៅក្បែរស្ដុបស្ពានអាកាសអាស៊ីអាគ្នេហ៍ទៅផ្សារដីហុយ។

អាជីវកម្មថ្មីនេះ តារាប្រុសទើបបានបើកដំណើរការប្រមានជាង៥ខែនេះប៉ុណ្ណោះ ជាមួយនឹងការលាក់ខ្ទង់ចំណាយជិតឈឹង។ អ្នកជំនាញធ្វើសក់រូបនេះ បានឲ្យដឹងថាមូលហេតុដែលលោកសម្រេចចិត្តបើកអាជីវកម្មថ្មីនេះ គឺដោយសារតែការស្រលាញ់ចូលចិត្តកែសម្ផស្ស ដែលជាបេះដូងរបស់លោកតែម្ដង។

អីចឹងហើយ លោកថា ចាប់ពីពេលនេះតទៅមិត្តសិល្បៈ ឬអតិថិជនណាដែលចង់ស្អាត ពីសក់ដល់ចុងជើង លោកអាចផ្ដល់ជូនបានទាំងអស់តែម្ដង ដោយ មិនចាំបាច់ទៅធ្វើនៅក្រៅស្រុកដូចមុននោះទេនាំតែខាតពេលវេលានិងចំណាយថវិការច្រើននោះទេ។

លោក ស៊ីនឌី បានឲ្យដឹងថាតាំងពីបើក សាកល្បងរហូតមកពេលនេះគ្លីនិករបស់លោកមានអតិថិជនច្រើនគូសម។ នេះជាហាងទី៦ហើយក្នុងចំណោមអាជីវកម្មរបស់ ស៊ីនឌី ដែលផ្ដោតលើសម្រស់ដងខ្លួនចំនួន៣ ហាងនេះមានយីហោ Clara Clinic។

គិតត្រឹមបច្ចុប្បន្នលោកមានហាងសាឡន និងហាង ស៊ីនឌី សម្អាងការ និងគ្លីនិកទើបបើកដំណើរការ៥ខែមុននេះទេ។ តារាប្រុសបញ្ជាក់ថា លោកមានផែនការពង្រីកបន្ថែមទៀតលើអ្វីដែលមានស្រាប់ ប៉ុន្តែអ្វីត្រូវផ្ទៀងផ្ទាត់ជាមួយពេលវេលា និងធនធានដែរ៕

ដកស្រង់ពី៖Sabay