Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កើតអ្វីទៅ! សុខៗ យ៉ែម សំអូនប្រលយពាក្យចង់ដើរចេញពីសិល្បៈ

  • Print

តារាចម្រៀងនិងសម្តែងលោក យ៉ែម សំអូន បង្ហាញពីភាពនឿយណាយនឹងការងារសិល្បៈ ការរាប់អានគ្នាបែបក្លែងក្លាយ រហូតប្រលយពាក្យចង់ដើរចេញពីសិល្បៈ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា។

នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២នេះ តារាចម្រៀងនិងសម្តែងលោក យ៉ែម សំអូន បានបង្ហោះសារយ៉ាងហូរហែដែលនៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបង្ហាញពីអារម្មណ៏ហត់ នឿយណាយធុញនិងការងាសិល្បៈ ដែលតែងតែច្រណែន និន្ទាគ្នាទៅវិញទៅមក ប្រើមនោសញ្ចេតនារាប់អានក្លែងក្លាយ ។

នៅក្នុងនោះតារាសម្តែងរូបនេះ បានបន្ថែមទៀតថា គ្រប់រឿងដែលកើតឡើងពីការសម្តែងទាំងនេះ លោកដឹងទាំងអស់ តែលោកធ្វើមិនដឹង។មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងព្រលយពាក្យសួរទៅកាន់អ្នកគាំទ្ររបស់លោកថា បើថ្ងៃណាមួយលោកឈប់ ហើយដើរចេញពីពិភពសិល្បៈក្លែងក្លាយនេះ តើអ្នកទាំងអស់គ្នាស្តាយលោកទេ។

គ្រាន់តែឃើញសំណេរចាក់ដោតនេះភ្លាម អ្នកគាំទ្រចូលខមមិនជាច្រើនដោយខ្លះនិយាយថា កុំអីបងស្តាយសម្លេងដ៏ផ្អែមរបស់បងណាស់ អ្នកខ្លះទៀតថា កន្លែងណាក៏ដូចគ្នាដែរបងស៊ូៗ ចំណែកអ្នកខ្លះទៀតថាកុំឈប់អីស្តាយណាស់បង ៕

ដកស្រង់ពី៖Sabay