Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រីលិ លើកលែងទោសឲ្យសង្សារ ភ្ជាប់ដោយពាក្យព្រមានធ្ងន់ៗ

  • Print

តារាសម្ដែងសម្រស់បាន អៀរ ម៉េងលិ ហៅស្រីលិ បង្ហាញមុខសង្សារក្នុងពេលឈរឱបចង្កេះបញ្ចេញស្ដាយផ្សេងៗតាមរយៈរូបថតចំនួន៥សន្លឹក។

គេមិនដឹងថា បុរសម្នាក់ដែលនាងកំពុងស្និទ្ធស្នាលនេះ គឺជាសង្សារចាស់ ឬបុរសម្នាក់ផ្សេងទៀតនោះទេ ប៉ុន្ដែបង្ហើពាក្យតាមរយៈសំណេរខ្លីមួយថា៖ “កុំឲ្យមានខុសលើកទី២ គឺងាប់ហ្មង គ្រាន់តែប្រាប់”។

ស្រីលិ និយាយថា គ្មាននណាម្នាក់ចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់អន់ទេ ត្រូវចាំ តែខុសម្ដងនេះបានហើយ កុំមានលើកទី២។ កញ្ញា មិនបានបញ្ជាក់ថា សង្សាររបស់ខ្លួនធ្វើខុសអ្វីនោះទេ ហើយSabay ក៏មិនទាន់អាចទាក់ទងកញ្ញា ដើម្បីលម្អិតព័ត៌មាននេះបានដែរ គិតត្រឹមម៉ោង១០ ថ្ងៃទី១៨ ខែមីនា។

ប៉ុន្ដែកន្លងទៅតារាសម្ដែងរូបនេះ ធ្លាប់បង្ហាញរូបថតស្និទស្នាលជាមួយសង្សារនៅក្បែរអាងហែលទឹក ហើយប្រកាសឲ្យគេឯងបានដឹងថា “ទោះបីជាទៅថ្ងៃមុខ បងទៅជាយ៉ាងណា មាន ឬក្រ មុខមាត់ប្រែទៅជាយ៉ាងណា ខ្ញុំសន្យាថានឹងនៅក្បែរអ្នករហូត”៕

ដកស្រង់ពី៖Sabay