Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត វី ឌីណែត បានបំពេញបំណងម៉ាក់ជាលើកចុងក្រោយហើយ ក្រោយម្តាយចាកឆ្ងាយទៅមិនត្រឡប់

  • Print

ទោះបីម្តាយឃ្លាតឆ្ងាយបាន១ឆ្នាំហើយក្តី តែក្តីអាឡោះអាល័យ ស្រណោះស្រណោក នឹកនា ក៏នៅតែមានជានិច្ចមិនអាចបំភ្លេចបានឡើយរហូតមកដល់ពេលនេះ វី ឌីណែត ក៏បានធ្វើរឿងសម្រាប់ម្តាយជាមួយក្រុមគ្រួសារ ដែលជាបំណងរបស់ម្តាយនាងជាលើកចុងក្រោយ រហូតធ្វើឲ្យហ្វេនៗរំជួលចិត្តគ្រប់គ្នា។

តាមរយៈវីដេអូសកម្មភាពខ្លីមួយរបស់ តារាចម្រៀង វី ឌីណែត បានធ្វើជូនម្តាយជាលើកចុងក្រោយនេះនេះ គឺត្រូវថ្ងៃគម្រប់ខួប១ឆ្នាំដែលម្តាយរបស់នាងបានលាចាកទៅចោលកូននិងស្វាមី ហើយថ្ងៃនេះ វី ឌីណែត និងក្រុមគ្រួសារបានគាំគ្នាយកធាតុម្តាយទៅបាចនៅក្នុងទឹកសមុទ្រ រួមទាំងមានអាចារ្យសូត្រធម៌ឲ្យជូនដំណើរសព្វគ្រប់ផងដែរ។

ក្នុងនោះ តារាចម្រៀងស្រី វី ឌីណែត ក៏បាននិយាយដែរថា ម៉ាក់ពេលនេះបានមកដល់កន្លែងចង់មកហើយ ពេលនេះកូនបានបំពេញបំណងម៉ាក់រួចរាល់ហើយ សូមវិញ្ញាណក្ខន្ធម៉ាក់បានទៅដល់ទីស្ងប់សុខផងចុះ។តាមរយៈវីដេអូនេះ អ្នកគាំទ្រជាច្រើនរំជួលចិត្តគ្រប់គ្នា និងបានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារទៀតផង។

រម្លឹកផងដែរថា ម្តាយរបស់ វី ឌីណែត បានទទួលមរណៈភាពកាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០២១ ដោយគ្រូពេទ្យរកឃើញថា ម្តាយរបស់នាងបានឆ្លងជំងឺកូវិដ១៩៕

ដកស្រង់ពី៖Sabay