Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួល្ខោនបាសាក់ ៣ទសវត្ស ចេង ភីយ៉ុន បន្ដតំណែងតួឯក ត្បិតខ្លួនមានវ័យកាន់តែចាស់

  • Print

លោក ចេង ភីយ៉ុន បានទម្លាយភាពតស៊ូរបស់ខ្លួនជាមួយភរិយាក្នុងអាជីពសម្ដែងល្ខោនបាសាក់រយៈពេល៣៦ឆ្នាំ ខណៈដែលទីផ្សារសិល្បៈប្រភេទនេះលែងពេញនិយមសម្រាប់ទស្សនិកជន។

ជំនួសដោយពាក្យសុំជំនួយសប្បុរសធម៌ ឬថវិកាដោយផ្ទាល់សម្រាប់ក្រុមសម្ដែងរបស់ខ្លួន តួឯកល្ខោនរូបនេះ អំពាវនាវឲ្យតែគេជួលក្រុមលោកទៅសម្ដែងប៉ុណ្ណោះ។ ក្នុងនាមជាតួឯកល្ខោនបាសាក់ ៣ទសវត្ស ពោលគឺចាប់តាំងពីឆ្នាំ១៩៨៦ មក លោក ចេង ភីយ៉ុន និយាយថា ត្បិតពេលនេះ លោកមានវ័យចំណាស់ទៅហើយក្ដី តែលោកសុខចិត្ដចេញសម្ដែងគ្រប់ពេលឲ្យតែមានការគាំទ្រ ឬជួលក្រុមលោកឲ្យទៅសម្ដែងមិនថាក្នុងកម្មវិធីបុណ្យឆ្លងព្រះវិហារ បញ្ចុះសីម៉ា ឬបុណ្យទានផ្សេងៗនោះទេ គឺក្រុមលោករីករាយនឹងសម្ដែងជានិច្ច។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ ហើយត្រូវបានគេយកទៅចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម លោក ចេង ភីយ៉ុន ឲ្យដឹងថា បច្ចុប្បន្នលោកជាមន្ដ្រី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងជាគ្រូបង្រៀនល្ខោនប្រចាំនៅក្នុងមន្ទីរ។ លោកចេះសម្ដែងល្ខោនពីឪពុកបង្កើតរបស់ គឺលោកគ្រូ ចេង ភីយាន ហើយក្នុងចំណោមបងប្អូនបង្កើតសរុប៩នាក់ មានតែលោកម្នាក់គត់ដែលស្រឡាញ់ល្ខោនបាសាក់ ហើយលោកបន្ដរក្សាសិល្បៈប្រភេទនេះដល់សព្វថ្ងៃ។

លោក ចេង ភីយ៉ុន៖ “ខ្ញុំមានអាយុច្រើនណាស់ហើយ តែខ្ញុំនៅតែខំប្រឹង តស៊ូ ការពារវប្បធម៌ បុរាណល្ខោនបាសាក់យើងហ្នឹង…ហើយខ្ញុំក៏ខិតខំបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយដែរ ដូចជាមន្ដ្រីជាប់កិច្ចសន្យារអីហ្នឹង គឺរហូតដល់ឥឡូវនេះក្រុមយើងក៏នៅតែដំណើរការដដែល”។

បើតាមលោក ចេង ភីយ៉ុន រូបលោកបានចូលបម្រើការងារក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៨៩ បន្ទាប់ពីលោករៀនចេះស្ទាត់ក្នុងការសម្ដែងពីលោកឪពុក រហូតមកដល់សព្វថ្ងៃ។ លោកយល់ថា បើប្រិយមិត្ដស្រឡាញ់វប្បធម៌ និងអាណិតក្រុមល្ខោនបាសាក់នានារបស់ខ្មែរ សូមតែមេត្ដាជួលឲ្យល្ខោនឲ្យទៅសម្ដែងក្នុងកម្មវិធីរបស់អស់លោក លោកស្រីនោះគឺស្មើនឹងជួយអភិរក្ស និងឲ្យតម្លៃចំពោះក្រុមសម្ដែងសិល្បៈល្ខោនបាសាក់ទៅហើយ៕

ដកស្រង់ពី៖Sabay