Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Wow ស៊ឹម សុវណ្ណារ៉ុង ទទួលបានការងារថ្មី បង្ហាញលុយដុល្លារទាំងបាច់ហ្មង!

  • Print

តារាចម្រៀង ស៊ឹម សុវណ្ណារ៉ុង កាន់តែលេចធ្លោក្នុងវិស័យសិល្បៈតាមរយៈចម្រៀង១បទរបស់លោក គឺបទ"កុំទ្រាំស្នេហ៍ អ្នកក្រដូចបង"។ នៅថ្ងៃទី២៤ ខែមីនា នេះ លោកប្រកាសថារូបលោកទើបទទួលបានការងារថ្មីពីក្រុមហ៊ុនយកមួយ ហើយថែមទាំងបង្ហាញលុយដុល្លារទាំងបាច់ទៀតផង។

លោក សឹម សុវណ្ណារ៉ុង និយាយថា អគុណក្រុមហ៊ុនយក្សដែលស្រឡាញ់ និងពេញចិត្ដបទចម្រៀងលោក ហើយក៏អគុណដែលផ្ដល់ការងារឲ្យរូបលោក។ ទន្ទឹមគ្នានេះលោកក៏បង្ហើបថា ការងារចាប់ផ្ដើមសម្រុកមកច្រើនហើយ សូមឲ្យហេងៗ។ ទោះជាយ៉ាងណា សឹម សុវណ្ណារ៉ុង មិនបានបញ្ជាក់ថាលុយនោះមានចំនួនប៉ុន្មាន ហើយទទួលបានការងារអ្វី រយៈពេលប៉ុន្មាននោះទេ។

ប៉ុន្ដែជាក់ស្ដែងគេមើលឃើញលុយដុល្លារទាំង៥បាច់នោះ អាចចូលដល់ខ្ទង់ម៉ឺនដុល្លារ ហើយការងារដែលលោកទទួលបាននោះ អាចជាការងារទាក់ទងនឹងសិល្បៈ ជាពិសេសការផលិតបទចម្រៀងOriginal Song របស់លោក។

បន្ទាប់ពីបញ្ចេញរូបថតក្នុងឡាន ដោយមានកាន់ដុល្លារទាំងបាច់នេះ មានអ្នកគាំទ្រជាច្រើនបានបង្ហាញការអបអរសាទរ ដោយអ្នកខ្លះជូនពរសូមឲ្យជោគជ័យក្នុងការងារ ហើយអ្នកខ្លះទៀតបារម្ភជំនួសលោកចំពោះការសម្ញែងលុយដុល្លារនេះថា៖ "បើលាក់បានក៏លាក់ខ្លះទៅ កុំបង្ហាញមុខពេកមនុស្សសម័យនេះ ប្លន់អត់រើសមុខទេ ខ្ញុំធ្លាប់ជួបប្រាប់យកតែបុណ្យ"៕

ដកស្រង់ពី៖Sabay