Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត! ឧកញ៉ា ខេមរៈ សិរីមន្ត ជួបប្អូនប្រុសលក់លៀសហាលហើយ ថែមទាំងសរសើរចំណុចពិសេសទៀត

  • Print

ពិតជាប្រសើរណាស់ នៅទីបំផុត ឧកញ៉ា ខេមរៈ សិរីមន្ត បានជួបប្អូនប្រុសដែលលក់លៀសហាលកាលពីថ្ងៃមុនហើយ ថែមទាំងនិយាយពីការតស៊ូរបស់ប្អូនទៀតផង។

ដោយតាមរកផ្ទះនិងលេខទូរសព្ទ៏របស់ប្អូនប្រុសកម្សត់ដែលលក់លៀសហាលកាលពីថ្ងៃមុន នៅទីបំផុតលោក ឧកញ៉ា ខេមរៈ សិរីមន្ត បានជួបប្អូនប្រុសហើយ ដោយលោកបានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុកថា ស្រលាញ់ប្អូនត្រង់ចេះតស៊ូនឹងម៉ង ការតស៊ូពិតប្រាកដ ភាពស្មោះត្រង់ ថែមទាំងប្រឹងរៀនឲ្យពូកែទៀត អនាគតទៅប្អូននឹងជោគជ័យហើយ។

បញ្ជាក់ផងដែរថា តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មហង្សមាស ឧកញ៉ា ខេមរៈ សិរីមន្ត កាលពីម្សឹលមិញបានប្រកាសស្វែងរកប្អូនប្រុសលក់លៀសហាល ត្រូវទទឹកជោគដោយសារភ្ញៀវធ្លាក់មកធ្វើឲ្យខូចលៀសហាលមិនអាចលក់បន្តទៀតបានរហូតធ្វើឲ្យប្អូនប្រុសម្នាក់នេះអង្គុយអស់សង្ឃឹមមិនដឹងធ្វើយ៉ាងណា រហូតធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមបានថតជាវីដេអូ ចែករំលែកតៗគ្នារហូតល្បីទៅដល់ ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាស់ស្វែងរកតែម្តងទៅ។

ពេលនេះអ្នកទាំងពីរបានជួបគ្នាហើ ដោយ ឧកញ៉ា ខេមរៈ សិរីមន្ត មិនបានបញ្ជាក់ថា លោកមានអ្វីជូនប្អូនប្រុសម្នាក់នេះជាអ្វីនោះទេ ជាទឹកលុយប៉ុន្មាននិងមានសំភារៈអ្វីខ្លះសម្រាប់ប្អូនក៏មិនទាន់បានដឹងដែរ ដឹងត្រឹមថាមានកញ្ជប់ចំនួន៣ដុំនៅដៃប្អូនប្រុសដែលរុំដោយក្រដាស់ពណ៌ស បើនិយាយពីទំហំវិញអាចគិតថាជាទំហំក្រដាស់លុយប្រាកដណាស់៕

ដកស្រង់ពី៖Sabay