Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយស្លៀករ៉ូបច្នៃដោយក្រម៉ាខ្មែរកន្លងមក ពេជ្រ សោភា ដាក់មួយឃ្លាបង្កប់ន័យជ្រៅដល់កូនខ្មែរ

  • Print

នៅថ្ងៃនេះតារាចម្រៀង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើររ៉ូបរបស់នាងគ្រប់គ្នាពីភាពច្នៃប្រឌិតខ្ពស់ដែលច្នៃឡើងពីក្រម៉ាខ្មែរ យ៉ាងស្រស់ស្អាតនិងទាក់ទាញខ្លាំងទៀតផង នេះមិនមែនជារ៉ូបទី១នោះទេដែលនាងបានច្នៃចេញពីក្រម៉ាខ្មែរ តាមពិតទៅបើតាមដឹងគឺ ពេជ្រ សោភា ធ្លាប់ស្លៀកឈុតដែលច្នៃពីក្រម៉ានេះច្រើនមកហើយ តែតាមចាំគឺមាន៣រូបដែលនាងធ្លាប់ស្លៀកកន្លងមក។

គ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ហើយចំពោះតារាចម្រៀងស្រី ពេជ្រ សោភា ដែលល្បីថាចូលចិត្តធ្វើអ្វីដែលកើតចេញពីខ្មែរ ហើយអ្វីដែលនាងអាចធ្វើបាននាងនឹងធ្វើដើម្បីបង្ហាញទៅដល់ពិភពលោក ហើយអ្វីដែលកាន់តែលេចធ្លោឡើងថែមទៀតនោះថ្មីៗនេះនាងបាន បញ្ចេញរ៉ូបជាហូរហែដែលនាងធ្លាប់បានស្លៀកកន្លងកមកបង្ហាញនៅលើគណនីហ្វេសប៊ុក ហើយថែមទាំងបានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ឆ្នាំ២០២១ និងឆ្នាំ២០២២នេះ នាងបានស្លៀករ៉ូប៣រួចមកហើយដែលជារ៉ូបច្នៃដោយក្រម៉ាខ្មែរ ក្នុងនោះនាងបានបន្ថែមទៀតថា ស្រលាញ់គឺស្រលាញ់ ខ្មែរយើងគឺជាម្ចាស់កេរ្ត៍ ខ្មែរយើងជួយគ្នាម្នាក់មួយជ្រុងទៅ ហើយអ្វីដែលជិតបាត់បង់ គួរយកមកបង្ហាញ។ គួរកត់សម្គាល់ឃើញថា តារាចម្រៀង ពេជ្រ សោភា តែងតែងចូលចិត្តបង្ហាញ និងព្យាយាមរកអ្វីដែលទាក់ទងនិងអត្តសញ្ញាណជាខ្មែរដើម្បីឲ្យគ្រប់គ្នាដឹងថា នេះជាខ្មែរ៕

ដកស្រង់ពី៖Sabay