Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បានស្រេច! ហេង វិសាល កាន់តែផ្ដល់តម្រុយ ក្រោយណាត់ជួប ស្រីនា ស្ងាត់ៗតែពីរនាក់

  • Print

Influencer កម្ពុជាល្បីឈ្មោះពីរដួង ហេង វិសាល និងស្រីស្អាត ជា ស្រីនា កំពុងរងការសង្ស័យមាន ទំនាក់ទំនងពិសេស ពីសំណាក់អ្នកគាំទ្រក្រោយអ្នកទាំងពីរផ្ដល់តម្រុយច្បាស់ៗម្ដងហើយម្ដងទៀត។

ថ្មីៗនេះប្រុសស្អាតមុខមាត់ដូច Oppa កូរ៉េ ហេង វិសាល បានបង្ហោះរូបភាពមួយសន្លឹកអង្គុយម្នាក់ឯង នៅកន្លែងញុំាអាហារមួយកន្លែងភ្ជាប់ជាមួយពាក្យមួយឃ្លាថា៖ “ពេលដែលនៅជាមួយអ្នកទោះពិបាក ចិត្តប៉ុណ្ណាក៏ញញឹមចេញដែរ”។

ស្របពេលគ្នានោះស្រាប់តែអ្នកគាំទ្របានរកឃើញរូបថតមួយសន្លឹក ផ្សេងទៀតដែលជារូបរបស់ ស្រីនា អង្គុយថត ដែលដូចគ្នាតែមួយទីតាំងដែល ហេងវិសាល អង្គុយថត ដែលធ្វើឱ្យគ្រប់គ្នាកើតការសង្ស័យភ្លាមៗថាអ្នកទាំងពីរកំពុងណាច់ជួបគ្នាស្ងាត់ៗតែពីរនាក់គត់។

ទាំងនេះជាតម្រុយថ្មីមួយទៀតដែលមហាជនសង្ស័យថា វិសាល និងស្រីនា កំពុងបង្កើតទំនាក់ទំនង ពិសេសជាមួយគ្នា ប៉ុន្តែមិនទាន់បើកចំហរនៅឡើយ។ ជុំវិញរឿងនេះគេមិនទាន់ហ៊ានស្មត់១០០ភាគ រយឡើយថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងជាមួយគ្នា ព្រោះកន្លងមកសាមីខ្លួនធ្លាប់បានបដិសេធរាង ខ្លួន ប៉ុន្តែបម្រែបម្រួលយ៉ាងណានោះគេមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈបច្ចុប្បន្នពួកគេនៅស្ងាត់ៗ មិនទាន់មានប្រតិកម្មអ្វីក្រោយអ្នកគាំទ្រដាក់ការសង្ស័យលើ៕

 ដកស្រង់ពី៖Sabay