Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Wow! ពេជ្រ សោភា ទទួលបានកាដូខ្សែកពេជ្រ មានតម្លៃខ្ទង់ម៉ឺនដុល្លារ ពីដៃគូរកស៊ី

  • Print

លាភជ័យចូលដូចទឹកមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តារាចម្រៀងប្រចាំផលិតកម្មហងស្ស មាស ពេជ្រ សោភា ទទួលបានកាដូយ៉ាងប្រណិតជាទីគាប់ចិត្តពីដៃគូរកស៊ីស្និទ្ធស្នាលគ្នាគឺ ទ្រី ដាណា។

មុននេះគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងរូបនេះបានបង្ហោះរូបប៉ុន្មានសន្លឹកថ្លៃងអំណរគុណម្ចាស់កាដូគឺអ្នកស្រី ទ្រី ដាណា ដែលបានផ្ដល់ខ្សែកស្វារ៉េពេជ្រភ្លឺចែងចាំង ១ខ្សែ ដែលតម្លៃដល់ទៅជាង ១ម៉ឺនដុល្លារឯណោះ។

ក្នុងនោះ ពេជ្រ សោភា ក៏ធ្វើការថ្លៃអំណរគុណចំពោះម្ចាស់កាដូដែលបានផ្ដល់ឱ្យនាងក្នុងឱកាសមុន ចូលឆ្នាំខ្មែរមកដល់ ហើយតារាស្រីល្បីឈ្មោះរូបនេះក៏បានបង្ហើបប្រាប់មហាជនអំពីសមិទ្ធផលស្នាដៃ ថ្មីរបស់ ខ្លួនដែលត្រៀមបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ៕

ដកស្រង់ពី៖Sabay