Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

V (BTS) ក្លាយជាម្ចាស់តំណែងមាន​អ្នក Like ច្រើនបំផុតលើ IG សុទ្ធតែជាមួយបុគ្គលល្បីលំដាប់សកល

  • Print

តាំងពីឈានជើងចូលក្នុងពិភព Instagram មក Kim Taehyun (BTS) ទាញការចាប់អារម្មណ៍កាន់តែច្រើន និងបានបំបែកកំណត់ត្រាជាច្រើនជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លី។

ជាក់ស្ដែង V បានបំបែកកំណត់ត្រាពិភពលោកថ្មីទៀតហើយ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រងតំណែងជា ជនជាតិអាស៊ីដំបូងដែលមានអ្នកចូល Like រូបមួយ Post លើ Instagram ដល់ទៅ ១៩លាននាក់។

ពេលនេះ V ត្រូវបានបញ្ចូលទៅក្នុងតារាង ម្ចាស់ Post ដែលមានចំនួន Like ច្រើនជាងគេលើ Instagram (Most-Liked Instagram Posts) លំដាប់សកល លេខរៀងទី ២០។ បើគិតតែចំណោមអ្នកជាប់លើតារាង ដែលជាតារា គឺ V ស្ថិតនៅលំដាប់ទី ១០ បន្ទាប់ពី Ariana Grande, Billie Eilish, Cristiano Ronaldo, Kylie Jenner និងតារាជាច្រើនរូបទៀត។

ដោយឡែក បើគិតតែក្នុងតំបន់អាស៊ី V គឺជាបុគ្គលដំបូង និងក៏ជាម្ចាស់គណនី Instagram ក្មេងជាងគេ ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ហួសស្មានបែបនេះ៕

ដកស្រង់ពី៖Sabay