Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Yamaha ទើបចេញ​ម៉ូតូអូតូ​ថ្មីទែងរូបរាងប្លែក​ទំនើប តម្លៃតែ ១៤០០ដុល្លារ

  • Print

ក្រុមហ៊ុន Yamaha បានបង្ហាញចេញជាផ្លូវការនូវម៉ូតូអូតូថ្មីបំផុតគឺម៉ូដែល Force X ឆ្នាំ២០២២ នៅក្នុងប្រទេសចិន ដែលវាមានរូបរាងប្លែកម្យ៉ាងតែទាន់សម័យ និងតូចជាង NMAX បន្តិច។

ថ្វីបើវាជាម៉ូតូអូតូ ដែលវាត្រូវបានឌីហ្សាញដែលអាចបើកបរទាំងស្ថានភាពផ្លូវរលោងស្អាត និងផ្លូវរលាក់បាន ដែល Yamaha ចាត់ទុកវាថាជាម៉ូតូបែបផ្សងព្រេងផងដែរ។

ម៉ូតូនេះ ប្រើម៉ាស៊ីន Bluecore ចំណុះ ១២៥សេសេ ផលិតបានកម្លាំង ៨,២សេះ និងកម្លាំងរមួល ៩,៧ញ៉ូតុនម៉ែត្រ។ ធុងសាំងវាផ្ទុកបានចំណុះ ៥,១លីត្រ ដោយកម្រិតស៊ីសាំងគឺ ២,២លីត្រក្នុង១០០គីឡូម៉ែត្រ។

Yamaha Force X 2022 បំពាក់ចង្កៀង Halogen និងអំពូល daytime running light ជាប្រភេទ LED, កុងទ័រឌីជីថល ឃ្លុបក្រោមកែបធំ អាចដាក់មួកសុវត្ថិភាពបានមួយជាដើម។ម៉ូតូនេះ ត្រូវបានដាក់លក់តែក្នុងប្រទេសចិន តម្លៃ ៨៩៨០យ័ន ឬប្រមាណ ១៤០០ដុល្លារ ដោយមានពណ៌ជ្រើសរើសចំនួន៦៕

ដកស្រង់ពី៖sabay