Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋលើកទឹកចិត្តឲ្យងាកមកប្រើឡានអគ្គិសនី បញ្ចុះតម្លៃពន្ធនាំចូលជូន ៥០%

  • Print

ឆ្លៀតក្នុងឱកាសនៃ ពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងដាក់ឲ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឯកឧត្តម ឈួន វ៉ន់ បានឆ្លើយតបបំភ្លឺក្នុងបទសម្ភាសន៍ថា៖

“ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចបញ្ចុះពី ១២០% ដល់ ៦០% មានន័យស្មើនឹង ៥០% នៃតម្លៃពន្ធនាំចូលរថយន្តអគ្គិសនី ដើម្បីជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡានអគ្គិសនីឲ្យបានគ្រប់ៗគ្នា។

រថយន្ដ EV ដែលនាំចូលទាំងនោះ ក៏នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យលើគុណភាព និងមានការធានាត្រឹមត្រូវ ព្រមទាំងមានតម្លៃសមរម្យផងដែរ។”លោកបន្ថែមទៀតថា ស្ថានីយ៍ទើបសម្ភោធនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន មានថាមពលអគ្គិសនីចំនួន ១២០kW សម្រាប់បម្រើការសាកថាមពល ហើយក្រសួងក៏នឹងបន្ដដំឡើងស្ថានីយ៍ ៣ បន្ថែមទៀតដោយមានជំនួយពី UNDP នៅបណ្ដាខេត្ត ៣ រួមមានព្រះសីហនុ បាត់ដំបង និងសៀមរាប ឲ្យលឿនបំផុតតាមតែអាចធ្វើទៅបាន។

ក្នុងនោះដែររដ្ឋាភិបាល ក៏កំពុងតែស្វែងរកការសហការពីក្រុមហ៊ុនស្ថានីយ៍ប្រេងឥន្ទៈធំៗលើការសាងសង់ស្ថានីយ៍សាកឡានអគ្គិសនីបន្ថែមទៀត ចំណែកឯតម្លៃសេវាវិញក្រសួងកំពុងពិភាក្សាសម្របសម្រួលជាមួយ EDC និងដៃគូធនាគារនានាដើម្បីកំណត់តម្លៃណាដែលទាបសមរម្យសម្រាប់ការប្រើប្រាស់។

បើយោងតាមរបាយការណ៍បង្ហាញឲ្យឃើញពីសន្ទុះប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា យានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅឆ្នាំ ២០២០ មានត្រឹម ២គ្រឿងប៉ុណ្ណោះតែនៅឆ្នាំ២០២១ កើនដល់ ៦២គ្រឿង។ បីខែដំបូងឆ្នាំ២០២២ គេដឹងថាមានការចុះបញ្ជីបន្ថែមដល់ទៅ ៤៧ គ្រឿងឯណោះ។

កម្ពុជា នឹងដំឡើងស្ថានីយសាករថយន្តអគ្គិសនីយ៉ាងហោច ១០ទីតាំង នឹងបង្ហាញខ្លួននៅទីតាំងសំខាន់ៗនានាដូចជា ខេត្តបាត់ដំបង សៀមរាប ព្រះសីហនុ ស្ថានីយប្រេងនិងផ្លូវជាតិនានា៕

ដកស្រង់ពី៖sabay