Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សឹងស្រក់ទឹកភ្នែកតាម! Troy Kotsur ក្លាយជាតារាប្រុសគថ្លង់ដំបូងក្នុងប្រវត្តិសាស្ត្រ ឈ្នះពានអូស្ការ

  • Print

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ គឺជាថ្ងៃដែលព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អូស្ការលើកទី ៩៤ បានប្រារព្ធឡើងយ៉ាងអស្ចារ្យ និងបានរកឃើញម្ចាស់ពានជាបន្តបន្ទាប់ សរុប ២៣ពាន។

ដោយឡែកក្នុងចំណោមពានទាំងអស់ គ្រប់គ្នានៅរំភើបចិត្តមិនទាន់បាត់ ពេលម្ចាស់តំណែង «តារាសម្ដែងជាតួរងឆ្នើម» បានទៅលើ តារាសម្ដែង Troy Kotsur តួក្នុងរឿង «CODA»។

វាជាពេលដ៏រំភើបបំផុត ព្រោះគ្រប់គ្នាជ្រាបស្រាប់ថា តារាប្រុសរូបនេះអសមត្ថភាពក្នុងការស្ដាប់ ពោលគឺ ថ្លង់ ប៉ុន្តែលោកមានសមត្ថភាពមិនអាចកាត់ថ្លៃបានក្នុងការបង្ហាញការសម្ដែង ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាន។

នេះជាប្រវត្តិសាស្ត្រដំបូងដែល ដែលតារាប្រុសដែលស្ដាប់ពុំឮទទួលជោគជ័យអស្ចារ្យបែបនេះ។ ដូច្នេះបានសេចក្ដីថា Troy ក្លាយជាតារាសម្ដែងថ្លង់ទី ២ ដែលឈ្នះពានរង្វាន់ បន្ទាប់ពីមិត្តរួមរឿង គឺ Marlee Matlin អ្នកដែលឈ្នះពាន «តារាសម្ដែងស្រីឆ្នើម» កាលពីអាយុ ២១ឆ្នាំ អំឡុងឆ្នាំ ១៩៨៦ ពេលលេងរឿង «Children of a Lesser God»។ ជាក់ស្ដែង ពានរង្វាន់ «តារាសម្ដែង តួរងឆ្នើម» នេះដែរ ត្រូវបានប្រកាសដោយ តារាកូរ៉េ Youn Yuh Jung អមដោយសម្រែកសាទរ និងកាយវិការទះដៃពេញកម្មវិធី ជូនដល់ Troy Kotsur ៕

ដកស្រង់ពី៖Sabay