Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅគាំទ្រទេ! ពេលនេះ ទិត្យ វិច្ឆិកា និង រ៉េតធី ដូណា មកវិញហើយថែមទាំងពួតដៃគ្នាធ្វើរឿងដ៏ភ្ញាក់ផ្អើល

  • Print

តារាចម្រៀងមាឌធំដំបងលោក ទិត្យ វិច្ឆិកា និងអ្នកនិពន្ធបទភ្លេងលោក រ៉េតធី ដូណា បានពួតដៃគ្នាសង្ងំធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ នាពេលខាងមុខនេះ រហូតធ្វើឲ្យហ្វេនៗមានការគាំទ្រយ៉ាងច្រើន បើទោះបីស្ងាត់ឈឺងរាប់ឆ្នាំមិនឃើញមានវត្តមានរបស់លោកក៏ដោយ។

ថ្មីៗនេះអតីតអ្នកនិពន្ធបទភ្លេងនៅផលិតកម្មហង្សមាសលោក រ៉េតធី ដូណា បានបង្ហាញពីសកម្មភាពថតបទចម្រៀងជាមួយលោក ទិត្យ វិច្ឆិកា ដែលជាតារាចម្រៀងហាក់មានភាពស្ងប់ស្ងាត់ស្ទើរតែទាំងស្រុងនោះ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ដោយបានបញ្ជាក់ថា រយៈពេល១៨ឆ្នាំមកហើយដែលខាងនធ្វើការជាមួយលោក ទិត្យ វិច្ឆិកា ហើយទើបតែថ្ងៃនេះលោកបានសើរើ កកូរកកាយបទចាស់ៗជំនាន់u2 យកមកច្រៀងឡើងវិញជាមួយសាច់ភ្លេងថ្មី កាន់តែលន្លង់លន្លោច កម្សត់ ស្រឹកទឹកភ្នែកជាងមុន ដោយរង់ចាំបីឆ្នាំទៀតលោកនិងចេញផ្សាយហើយ។

ដោយឃើញពីការត្រៀមខ្លួនចូលសិល្បៈវិញបែបនេះរបស់លោក ទិត្យ វិច្ឆិកា sabay ក៏បានព្យាយាមទាក់ទងទៅលោកដែរដើម្បីចង់សួរជុំវិញរឿងនេះ តើជាការពិតរឺក៏ត្រឹមតែជាការលេងសើចដើម្បីផុសនោះទេ តែលោកមិនទាន់ឆ្លើយតប។

ជុំវិញរឿងនេះដែរ បើទោះបីជាលោក ទិត្យ វិច្ឆិកា ហាក់មានភាពស្ងប់ស្ងាត់ស្ទើរតែទាំងស្រុងមែន តែហាក់នៅតែមានការគាំទ្រចំពោះវត្តមានដ៏ភ្ញាក់ផ្អើលមួយនេះ ដោយម្នាក់ៗសង្ឃឹមនិងរង់ចាំអ្វីដែលថ្មីៗដែលលោកទាំងពីរកំពុងតែគិតទុកនេះ៕

ដកស្រង់ពី៖Sabay