Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Will Smith ចេញសុំទោសជាសាធារណៈ ក្រោយទះ Chris មួយដៃស្ពឹកមុខលើឆាកអូស្ការ

  • Print

វាក្លាយជាប្រធានបទកំពុងក្ដៅគគុកទាក់ទងនឹងតារាប្រុស ២រូបដែលទប់ចិត្តទប់មាត់មិនជាប់ធ្វើទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីប្រគល់ពានអូស្ការ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២។

នោះគឺ Chirs Rock ដែលបានធ្លោយមាត់និយាយបែបលេងសើចដាក់ប្រពន្ធ Will Smith ពីរឿងដែលសក់កោរអស់។ ស្របពេល Will Smith ពេលឮគេលេងសើចដាក់មនុស្សជាទីស្រឡាញ់របស់ខ្លួនបែបនេះ ក៏ស្រាប់តែទប់ចិត្តលែងជាប់ ដើរឡើងលើឆាក និងទះកំផ្លៀង Chris មួយទំហឹង។ ជាក់ស្ដែង នៅថ្ងៃទី២៩ ខែមីនា នេះ កំពូលតារាហូលីវូដ Will Smith បានបង្ហោះសារដ៏វែងលើបណ្ដាញសង្គមរបស់ខ្លួន ដោយបានលើកឡើងថា៖ «អំពើហិង្សាគ្រប់ទម្រង់ គឺសុទ្ធតែពិសពុល និងបង្ហាញពីទង្វើនៃការបំផ្លាញ។

អាកប្បកិរិយារបស់ខ្ញុំក្នុងកម្មវិធីប្រគល់ពានរង្វាន់ Academy Awards កាលពីយប់មិញគឺមិនអាចទទួលយកបាន និងមិនអាចលើកលែងទោសបាននោះទេ។ ការនិយាយលេងសើចបែបកំប្លែង សម្រាប់ខ្ញុំក៏ជាផ្នែកមួយនៃការងារមួយដែរ ប៉ុន្តែការលេងសើចពីស្ថានភាពសុខភាពរបស់ Jada គឺពិតជាហួសហេតុណាស់សម្រាប់ខ្ញុំ ដែលមិនអាចទ្រាំបានឡើយ ហើយខ្ញុំក៏មានប្រតិកម្ម ប៉ះទង្គិចផ្លូវអារម្មណ៍ខ្លាំងដែរ។ ខ្ញុំចង់សុំទោសជាសាធារណៈទៅកាន់អ្នក, Chris ។

ខ្ញុំរាងលើសមែន ខ្ញុំខុសហើយ។ ខ្ញុំមានការខ្មាសអៀនណាស់ ហើយទង្វើរបស់ខ្ញុំ មិនបានបង្ហាញពីចរិតដែលខ្ញុំចង់ធ្វើនោះទេ។ មិនមានត្រង់ណា បញ្ជាក់ពីហិង្សាក្នុងពិភពនៃសេចក្តីស្រឡាញ់ និងទឹកចិត្តមេត្តានោះទេ។

ខ្ញុំក៏សូមអធ្យាស្រ័យដល់ Academy អ្នកផលិតកម្មវិធី អ្នកចូលរួមទាំងអស់ និងអ្នកទស្សនាជុំវិញពិភពលោក។ ខ្ញុំសូមអភ័យទោសដល់គ្រួសារ Williams និងគ្រួសារស្តេច Richard របស់ខ្ញុំ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលទង្វើរបស់ខ្ញុំ បានប្រឡាក់ជាប់នូវអ្វីដែលជាពេលវេលាដ៏ស្រស់បំព្រងសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំកំពុងបន្តឆ្ពោះទៅមុខហើយ។ ដោយក្តីគោរព, Will»៕

ដកស្រង់ពី៖Sabay