Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើល! Lotus ចេញឡាន​អគ្គិសនីថ្មី អង្រួន​ដល់ Audi BMW និង Lamborghini

  • Print

ក្រុមហ៊ុន Lotus បានបញ្ចេញរថយន្តថ្មីបំផុតរបស់ខ្លួនម៉ូដែល Eletre ដែលអះអាងថា ជារថយន្ត SUV អគ្គិសនីដ៏លឿនបំផុតទីមួយក្នុងពិភពលោក ដែលជាគូប្រជែងដ៏ធំរបស់រថយន្តអគ្គិសនី Audi, BMW និង Lamborghini។

រថយន្តនេះ នឹងត្រូវផលិតក្នុងរោងចក្រដែលមានបចេ្ចកវិទ្យាខ្ពស់ក្នុងប្រទេសចិន នាចុងឆ្នាំ២០២២ ហើយរំពឹងថានឹងបញ្ចេញលក់លើទីផ្សារអំឡុងចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

ចំណុចដែល Lotus អះអាងថា ជារថយន្តអគ្គិសនីលឿនបំផុតនោះ គឺវាបំពាក់ម៉ូទ័រអគ្គិសនីពីរដែលផលិតបានកម្លាំង ៦០០សេះ ដោយជាន់ ស្ទុះពី ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលមិនដល់ ៣វិនាទីនោះទេ។ ចំណែកអាគុយរបស់វាក៏មានទំហំ ១០០គីឡូវ៉ាត់ម៉ោង ដោយសាកពេញម្តងអាចបើកដល់ ៦០០គីឡូម៉ែត្រ។

លើសពីនេះ វាក៏ភ្ជាប់មកជាមួយដុំសាកលឿន ដោយសាកតែ ២០នាទី អាចបើកដល់ ៣២០គីឡូម៉ែត្រ។ផ្នែកកាប៊ីនរបស់រថយន្ត Lotus Eletre ពិតជាគួរឱ្យទាក់ទាញដែលមានសារធាតុ Microfiber ពូកស្បែកថ្នេរ ប្រព័ន្ធកម្សាន្ត Touchscreen ១៥,១អ៊ីញ អេក្រង់ head-up display និង Speaker ១៣គ្រាប់។

កៅអីរបស់វាមានចំនួន៤ ដោយខណ្ឌចែកគ្នាតែម្តង ប៉ុន្តែវាមានបន្ថែមកៅអីមួយទៀតនៅផ្នែកខាងក្រោយផងដែរ។ កាន់តែគួរឱ្យចាប់អារម្មណ៍ រថយន្ត Lotus Eletre ក៏មានមុខងារជំនួយបើកបរពាក់កណ្តាលស្វ័យប្រវត្តិផងដែរ ដោយវាបានបំពាក់ប្រព័ន្ធសេនស័រ LIDAR មួយចំនួនលើផ្នែកផ្សេងៗរបស់រថយន្ត។

ប្រព័ន្ធនេះ អាចបញ្ចប់មុខងារវាដោយខ្លួនឯងបាន ដោយអ្នកប្រើប្រាស់គ្រាន់តែប្រើ App ស្មាតហ្វូនក្នុងការចុចបញ្ជាកំណត់វា។ Lotus គ្រោងនឹងបញ្ចេញលក់រថយន្តនេះលើទីផ្សាធំៗដូចជា ចិន អឺរ៉ុប អង់គ្លេស និងអាមេរិក ដោយមានតម្លៃខ្ទង់ ១០ម៉ឺនដុល្លារ៕

ដកស្រង់ពី៖sabay