Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន​​របស់​ Foxconn បង្ហាញ​មុខមាត់អេមមែនទែន សាកពេញ​បើកបានដល់ ៧០០គ.ម

  • Print

រថយន្តអគ្គិសនី Foxtron Model C បានបង្ហាញខ្លួនជាផ្លូវការហើយ ក្នុងពិព័រណ៌យានយន្ត Bangkok International Motor Show 2022។

ការចេញរថយន្តនេះ បន្ទាប់ពីក្រុមហ៊ុន PTT ប្រកាសសម្ព័ន្ធភាពជាមួយ Foxconn ក្នុងនោះបច្ចេកវិទ្យារបស់ Foxconn ប្រមាណ ៤០% នឹងរុញឱ្យថៃ ក្លាយជាជម្រុករថយន្តអគ្គិសនីមួយក្នុងទីផ្សារអាស៊ាន។

រថយន្ត SUV ៧កៅអីនេះ ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង HIM ដែលជាគ្រោងឆ្អឹងបើកចំហរមួយសម្រាប់រថយន្តអគ្គិសនីទូទៅ។ វាមានប្រវែង ៤៦៤០មម ទទឹង ២១៨៥មម និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៨៦០មម។ Foxtron Model C បំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ រត់ប៉ុង២។

វាអាចជាន់ស្ទុះពី ០-១០០គ.ម/ម៉ ប្រើពេលតែ ៣,៨វិនាទី។ យ៉ាងណាមិញ ទំហំអាគុយមិនត្រូវបានបញ្ជាក់ទេ ប៉ុន្តែគេដឹងថា ពេលសាកពេញម្តងអាចបើកដល់ ៧០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា រថយន្ត Model C គឺជារថយន្តអគ្គិសនីមួយក្នុងចំណោមបីម៉ូដែល ដែល Foxconn បានបញ្ចេញកាលពីខែតុលា ឆ្នាំ២០២១កន្លងទៅ។ ២ម៉ូដែលទៀត គឺ Model E ជាប្រភេទ Sedan និង Model ជាប្រភេទរថយន្តក្រុង។ រថយន្តទាំងបីម៉ូដែល គឺស្ថិតក្រោមឈ្មោះម៉ាក Foxtron ទាំងអស់៕

ដកស្រង់ពី៖sabay