Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹងតែកក្រើកហើយ! វណ្ណ ដា និង Sprite រួមទាំង Rapperថៃល្បីៗ សង្ស័យចេញបទថ្មីរួមគ្នា

  • Print

តារាចម្រៀងវ័យក្មេងកំពុងល្បីឈ្មោះខ្លាំងតាមរយៈបទ"The Time to rise" គឺលោក វណ្ណ ដា របស់ផលិតកម្មបារមី កំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើនត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីឃើញវត្តមានរបស់លោកនៅក្នុងStudio ចម្រៀងជាមួយSprite រួមទាំងRepper ថៃល្បីៗជាច្រើនទៀត ដោយសង្ស័យថា អ្នកទាំងពីរអាចចេញបទថ្មីរួមគ្នាក្នុងពេលឆាប់ៗនេះទៀតផង។

ថ្មីៗនេះអ្នកគាំទ្រតារាចម្រៀងរ៉េបវ័យក្មេងរបស់លោក វណ្ណ ដា ដែលមានគណីហ្វេសប៊ុក Thai star FanPage បានទម្លាយរូបភាពជាច្រើនសន្លឹករបស់លោក រួមទាំងSprite និងតារារ៉េបល្បីៗនៅថៃជាច្រើនរូបទៀត នៅក្នុងStudioតែមួយជាមួយគ្នា ធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីអ្នកគាំទ្រ ដែលគ្រប់គ្នាសង្ស័យថាតារារ៉េបខ្មែរដំបូងគេដែលល្បីខ្លាំងបំផុតលំដាប់អន្តរជាតិរូបនេះនិងច្រៀងបទថ្មីរួមគ្នាជាមួយតារារ៉េបថៃ sprite រួមទាំងតារារ៉េបថៃល្បីៗជាច្រើនទៀតផងដែរ។

ដែលនេះគឺជាសញ្ញាដ៏ល្អសម្រាប់ វណ្ណ ដា ក៏ដូចជាប្រទេសកម្ពុជាផងដែរ ដែលបានរួមគ្នាសហការ ធ្វើឲ្យកក្រើកនៅលើឆាកអន្តរជាតិ។ បញ្ជាក់ផងដែរថា តារាចម្រៀងរ៉េប វណ្ណ ដា បានធ្វើឲ្យប្រជាជនខ្មែរជាច្រើនសរសើរពីសមត្ថភាពនិងទេពកោសល្យរបស់លោក ហើយបទចម្រៀងដែលតារារ៉េបរូបនេះចេញម្តងៗជាពិសេសបទចម្រៀង Hip-Hop គឺផ្អើលអស់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសទៀតផង៕

ដកស្រង់ពី៖Sabay