Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកចិត្តល្អណាស់! ឡុង លីងគ័ង្គ ប្រកាសលក់អាវក្នុងតម្លៃទាបធ្លាប់ពាក់ឡើងឆាក យកលុយជួយជនក្រខ្សត់

  • Print

តារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស ឡុង លីងគ័ង្គ ប្រកាសលក់សំលៀកបំពាក់ដែលខ្លួនធ្លាប់បានពាក់ឡើងច្រៀងក្នុងតម្លៃទាប ដើម្បីយកប្រាក់ទាំងនោះទៅជួយជនដែលក្រខ្សត់ ខ្វះខាត រហូតធ្វើឲ្យអ្នកគាំទ្រសរសើរនិងជួយទិញគ្រប់គ្នា។

ថ្មីៗនេះតារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាពីការចេះយល់ទុក្ខធុរៈអ្នកក្រខ្សត់ដែលជួបបញ្ហាខ្វះខាត ដោយតារាចម្រៀងវ័យក្មេងរូបនេះបានLive ហ្វេសប៊ុកលក់ខោអាវដែលខ្លួនបានពាក់ឡើងច្រៀងយកមកលក់ក្នុងតម្លៃទាប ដើម្បីយកថវិការទៅជួយអ្នកក្រីក្រ។

មិនត្រឹមតែប៉ុណ្ណោះទេ លីងគ័ង្គ ក៏បានបង្ហោះសំណេរនៅក្នុងហ្វេសប៊ុក ដោយបញ្ជាក់ឲ្យបងប្អូនជួយទិញអាវរបស់ប្អូន ហើយចំពោះថវិការដែលបានពីការលក់នេះ ប្អូននិងយកទុកជួយអ្នកក្រខ្សត់លំបាក តាមអ្វីដែលខ្លួនអាចធ្វើបាន។ បើក្រឡេកទៅមើលអ្នកគាំទ្រ សរសើរនិងលើកទឹកចិត្ត ថែមទាំងនាំគ្នាជួយទិញច្រើនៗទៀតផង៕

ដកស្រង់ពី៖Sabay