Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន​ថ្លៃជាងគេ​នៅ​ពិព័រណ៌ប្រទេសថៃ ការពិត​មាន​ចំណុចកប់ខ្លាំង​បែបនេះសោះ

  • Print

ពិព័រណ៌យានយន្ត Bangkok International Motor Show 2022 នៅប្រទេសថៃ បានក្លាយជាជម្រុកប្រមូលផ្តុំរថយន្តថ្មីៗទំនើបជាច្រើនរបស់ក្រុមហ៊ុនល្បីៗ មានទាំងរថយន្តសាំងសុទ្ធ Hybrid និងជាពិសេសរថយន្តអគ្គិសនី។

ក្នុងនោះមានរថយន្តមួយម៉ូដែលដែលទំនងជាថ្លៃជាងគេដែលត្រូវបានដាក់តាំងក្នុងព្រឹត្តិការណ៍នេះ គឺជារថយន្ត Brabus 800 Adventure XLP តម្លៃជាង ៧៣ម៉ឺនដុល្លារ។

រថយន្តនេះ ត្រូវបានអភិវឌ្ឍដោយផ្អែកតាម Mercedes-AMG G 63 ប៉ុន្តែ Brabus 800 Adventure XLP ត្រូវបានផ្លាស់ប្តូរផ្នែកខាងក្រោយទៅជាប្រភេទភីកអាប់មានគ្រែដឹក ប្រវែង ២០៥មម។

ការឌីហ្សាញរូបរាងខាងក្រៅរបស់រថយន្តដ៏មានតម្លៃថ្លៃនេះ គឺមានលក្ខណៈបែប off-road តែម្តង កាងខាងមុខធ្វើឡើងជាពិសេសពីសារធាតុកាបូន និងមានគម្របខាងក្រោមការពារម៉ាស៊ីន និងប្រអប់លេខ ឈ្នាន់ជើងចុចសងខាងជាដើម។

ផ្នែកខាងក្នុងត្រូវបានឌីហ្សាញបែប unique តែម្តង ដោយកៅអីពូកស្បែកពិសេសពណ៌ត្នោតមានថ្នេរ រួមជាមួយគ្រឿង accessory របស់ Brabus ក្នុងកាប៊ីនរថយន្តដូចជា ឈ្នាន់អាលុយមីញ៉ូម, steering wheel gearshift paddle, ប៊ូតុងចាក់សោទ្វារ ជាពិសេសឡូហ្គូ Brabus អាចផ្លាស់ប្តូរពណ៌ទៅតាមភ្លើងក្នុងរថយន្ត ambient light ទៀតផង។

រថយន្តនេះ ប្រើម៉ាស៊ីនសាំង Biturbo V8 ចំណុះ ៤,០លីត្រ ជាមួយនឹង PowerXtra B40S ដែលផលិតបានកម្លាំងដ៏ខ្លាំងសរុប ៨០០សេះ និងកម្លាំងរមួល ១០០០ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ប្រើពេល ៤,៨វិនាទី និងអាចជាន់កប់ដល់ល្បឿនអតិបរមា ២១០គ.ម/ម៉។ មិនតែប៉ុណ្ណោះ វាបានបន្ថែមប្រព័ន្ធបញ្ចេញផ្សែងបែបស្ព័រ អភិវឌ្ឍដោយ Brabus ផ្ទាល់តែម្តង៕

ដកស្រង់ពី៖sabay