Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិតជាកូនល្អមែន! លុយដែល ឡុង លីងគ័ង្គ រកបានឲ្យឪពុកម្តាយចាត់ចែងទាំងអស់ ដោយមិនទុកនៅខ្លួន

  • Print

ពិតជាកូនដែលកម្ររកបានណាស់ តារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស ឡុង លីងគ័ង្គ រកចំណូលបានពីសិល្បៈទាំងប៉ុន្មានគឺប្រគល់ជូនអ្នកមានគុណទាំងអស់ដោយមិនទុកនៅខ្លួនឡើយ ដើម្បីឲ្យម្តាយចាត់ចែងនៅក្នុងគ្រួសារ។

តារាចម្រៀងវ័យក្មេង ឡុង លីងគ័ង្គ បានចូលសិល្បៈចាប់តាំងពីបានប្រឡងក្នុងកម្មវិធី The voice kids Cambodia ឆ្នាំ២០១៧មកម្លេះ ហើយរហូតមកដល់ពេលនេះ លីងគ័ង្គ បានវិវឌ្ឍន៏ខ្លួនទៅមុខយ៉ាងល្អគួរឲ្យកត់សម្គាល់ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺការជួយរកចំណូលដល់គ្រួសារ ដោយប្រាក់ដែល លីងគ័ង្គ រកបានគឺប្រគល់ជូនម្តាយអស់ៗតែម្តង ដោយមិនទុកនៅខ្លួនសូម្បីមួយរយឡើយ។

បើតាមការបញ្ជាក់ច្បាស់ៗពីតារាចម្រៀងវ័យក្មេងរូបនេះ បានបញ្ជាក់ប្រាប់Sabay ថា ឡុង លីងគ័ង្គ «តាំងពីប្អូនចូលច្រៀងនៅហង្សមាសមក ចំណូលដែលរកបានទាំងប៉ុន្មានគឺប្អូនទុកឲ្យប៉ាម៉ាក់ទាំងអស់ ហើយនៅពេលដែលប្អូនត្រូវការចាយវាយ ប្អូនសុំពីគាត់តិចតួចមកវិញដើម្បីចាយ»។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចូលសិល្បៈឆ្នាំ២០១៧មករហូតដល់ឆ្នាំ២០២២នេះ លីងគ័ង្គ មានបទចម្រៀងដែលច្រៀងទោលគឺមានចំនួន១០បទតែប៉ុណ្ណោះ ហើយបទចម្រៀងច្រៀងរួមគ្នាវិញគឺមាន១០ដូចគ្នា។បើនិយាយពីអ្នកគាំទ្រវិញ លីងគ័ង្គ សម្បូរទៅដោយអ្នកគាំទ្រច្រើននិងមានអ្នកស្រលាញ់ចូលចិត្តគ្រប់ៗគ្នាទៀតផង៕

ដកស្រង់ពី៖Sabay