Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាំស្អាតណាស់! ល្អ ហួស បញ្ចេញក្បាច់ឥណ្ឌារាំពត់ពែនយ៉ាងស្ទាត់ជំនាញ ផ្ទុះការសរសើរខ្លាំង

  • Print

ពិតជាមិនសរសើរមិនបានមែនទាំងសមត្ថភាព ទាំងទេពកោសល្យ សម្រស់ និងភាពក្រមិចក្រមើម ពីធម្មជាតិដែលកុមារី ល្អហួស មានគឺបានធ្វើឲ្យអ្នកគាំទ្រនាងគ្រប់គ្នាសរសើរមិនដាច់ពីមាត់នោះទេទាំងការច្រៀង រាំ សម្តែង គឺអាចធ្វើបានទាំងអស់ ហើយអ្វីដែលកាន់តែពិសេសទៀតនោះថ្មីៗនេះ ល្អ ហួស បានរាំក្បាច់ឥណ្ឌាពត់ពែនយ៉ាងជឿជាក់មិនឃើញទាស់ ដែលមនុស្សភាគច្រើនពិបាករាំឲ្យដូច។

ថ្មីៗនេះឪពុកមារបស់កុមារីល្អហួស លោក គឹម សាន បានបង្ហាញវីដេអូរាំរបស់ ល្អ ហួស ដែលជាបទ Cover រាំល្បីប្រចាំប្រទេសឥណ្ឌា ទាំងការស្លៀកពាក់ ទាំងបទភ្លេង ទឹកមុខ បើនិយាយទៅមួយតួខ្លួនគឺតែងជានារីឥណ្ឌាទាំងអស់ ដែលធ្វើឲ្យនាងកាន់តែលេចធ្លោ ស្រស់ស្អាត ថែមទាំងទាក់ទាញភ្នែកមហាជនទៀតផង។ ល្អ ហួស មិនថា ចេញមកជាទម្រង់អ្វីនោះទេ គឺក្មេងស្រីដ៏ស្រស់ស្អាតម្នាក់នេះ ធ្វើបានទាំងអស់ រហូតមកដល់ពេលនេះនាងមានអ្នកគាំទ្រច្រើនណាស់មិននឹកស្មាន។

សម្រាប់វីដេអូដែលមានរយៈពេល៤នាទីជាងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះការសរសើព្រោងព្រាតពីទេពកោសល្យជាច្រើនទម្រង់ដែលនាងបានបង្ហាញដោយអ្នកខ្លះថា ល្អ ហួស ពូកែគ្រប់យ៉ា ចំណែកអ្នកខ្លះទៀតថា រាំស្អាតណាស់សមឈ្មោះល្អ ហួសមែន រីឯអ្នកខ្លះទៀតថា សូមសរសើរប្អូនស្រីដែលមានទេពកោសល្យច្រើនបែបច្រើនទម្រង់បែបនេះ៕

ដកស្រង់ពី៖Sabay