Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រំជួលចិត្តណាស់! ថ្ងៃខួបគំរប់១០០ថ្ងៃបងប្រុស នាង គន្ធា សរសេរសារឡើងកម្សត់ស្ទើរស្រកទឹកភ្នែក

  • Print

ពិតជារំជួលចិត្តខ្លាំងណាស់ ក្នុងគំរប់ខួប១០០ថ្ងៃដែល នាង ប្រាក់សុគន្ធ បានឃ្លាតឆ្ងាយគ្មានត្រឡប់ បានធ្វើឲ្យ នាង គន្ធា ដែលត្រូវជាប្អូនស្រីមានការអាឡោះអាល័យជាពន់ពេក រហូតបានពោលពាក្យក្នុងចិត្តដែលពោពេញទៅដោយក្តីស្រលាញ់ ក្តីស្រណោះជាខ្លាំងទៅកាន់បងប្រុសម្នាក់នេះ។

ក្នុងថ្ងៃបុណ្យគំរប់ខួប១០០ថ្ងៃរបស់ នាង ប្រាក់សុគន្ធ បានធ្វើឲ្យគ្រប់គ្នាមានការសោកស្តាយអាឡោះអាល័យជាខ្លាំងពីបណ្តាគ្រួសារ បងប្អូន សាច់ញាតិជិតឆ្ងាយ ហើយអ្វីដែលពិសេសខ្លាំងក្នុងនាមជាប្អូននោះ នាង គន្ធា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកដែលពោពេញទៅដោយក្តីស្រលាញ់ សោកសៅ នឹករលឹកជាទីបំផុត ក្រោយបងប្រុសជាទីស្រលាញ់បានចាកចេញទៅគ្មានថ្ងៃត្រឡប់ ក្នុងនោះតារាចម្រៀងស្រីរូបនេះបានសរសេរថា«បុណ្យគំរប់ខួប១០០ថ្ងៃបងប្រុស នាង ប្រាក់សុគន្ធ សូមបងមកទទួលកុសល្យផលបុណ្យនេះកុំបីខានឡើយ សូមឲ្យដួងព្រលឹងបងប្រុសទៅកើតទីឋានដ៏ខ្ពងខ្ពស់ កើតជាតិណាៗសុំឲ្យយើងជាបងប្អូននឹងគ្នាទៀត»។

រម្លឹកផងដែរថា នាង ប្រាក់សុគន្ធ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៌ ដោយត្រូវរថយន្តបុកពីក្រោយមួយទំហឹង និងបានផុតដង្ហើមពេលបញ្ជូនមកដល់មន្ទីរពេទ្យ៕

ដកស្រង់ពី៖Sabay