Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hacker អុកឡុកបន្លំជាប៉ូលីសអ៊ីនធើណិតហេគ Apple និង Meta ស៊ែរព័ត៌មានឯកជន​របស់​អ្នកប្រើ

  • Print

ក្រុមជនខិលខូចបន្លំធ្វើជាអាជ្ញាធរហេគចូល ក្រុមហ៊ុន Apple Inc.និង Meta Platforms Inc បង្ខំឲ្យពួកគេផ្ដល់ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។

ទិន្នន័យផ្ដល់ឱ្យនោះមានដូចជា៖ អាសយដ្ឋាន លេខទូរសព្ទ និងលេខសម្គាល់អាសយដ្ឋាន IP សឹងតែទាំងអស់។ លើសពីនេះទៀតពួកគេក៏បញ្ចេញសកម្មភាព (ស្ទូច Phishing) បោកបញ្ជោតដើម្បីលួចចូលទៅក្នុងគណនី Facebook និងបំណងធំគឺលួច លុយ។

អ្នកស្រាវជ្រាវផ្នែកសន្តិសុខតាមប្រព័ន្ធអុីនធឺណិត ដាក់ការសង្ស័យថា ពួកជនខិលខូចដែលផ្ញើសំណើក្លែងបន្លំទៅ Apple និង Meta គឺជាក្រុមអនីតិជនដែលមានទីតាំងនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ម្នាក់ក្នុងចំណោមនោះត្រូវបានគេជឿថាជាមេខ្លោងនៅពីក្រោយក្រុម Hacker ឈ្មោះ Lapsus$ គឺជាក្រុមវាយប្រហារតាមអឺនធើណិតថ្មីមួយទើបនឹងឮឈ្មោះកំពុងអុកឡុកពិភពលោកខ្លាំងណាស់ តាមរយៈការលួចចូលទៅគ្រប់គ្រង source code និងបញ្ចូលមេរោគកុំព្យូទ័រប្រភេទ malware មានសមត្ថភាពអាចបិទផ្ដាច់រួមទាំងការ reset Password ក្នុងប្រព័ន្ធទាំងស្រុងបន្ទាប់ពីពួកគេលួចបាន។

ពួកគេលួចចូលក្រុមហ៊ុន Microsoft Corp., Samsung Electronics Co. និង Nvidia Corp។ ថ្មីៗនេះអាជ្ញាធរប្រទេសអង់គ្លេសបានចាប់ខ្លួនមនុស្សចំនួន ៧នាក់ពាក់ព័ន្ធនឹងក្រុមលួចចូលឈ្មោះ Lapsus$ ហើយការស៊ើបអង្កេតនេះកំពុងតែបន្ត។

ទិន្នន័យខាងលើត្រូវបានពួកជនខិលខូចយកទៅប្រើប្រាស់ដើម្បីយាយីជនរងគ្រោះ(ស្ទូច Phishing) បោកបញ្ជោតដើម្បីលួចចូលទៅក្នុងគណនីផ្សេងៗ ឬដើម្បីធ្វើការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ។

សំណើក្លែងក្លាយទាំងនោះបានចាប់ផ្ដើមកាលពីដើមខែមករា ឆ្នាំ២០២១ ដែលពួកគេកំណត់គោលដៅយកតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ សំណើក្លែងបន្លំខាងលើនោះត្រូវគេជឿថា ជាសារផ្ញើតាមរយៈអុីមែលរបស់ជនខិលខូច៕

ដកស្រង់់ពី៖sabay