Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយផ្អើលរឿងរៀបការជាមួយ ករុណា ពេជ្រ ស្រាប់តែ លី អ៊ីវ៉ាធីណា បង្ហាញមុខគូស្នេហ៍ភ្លាម

  • Print

ក្រោយតារាចម្រៀងរួមទ្រនំក្នុងផលិតកម្មថោន គឺលោក ករុណា ពេជ្រ និងកញ្ញា លី អ៊ីវ៉ាធីណា ត្រូវបានមហាជនដាក់ការសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងក្រៅឆាកយ៉ាងផ្អែមល្ហែមដូចប្ដី-ប្រពន្ធទើបនឹងរៀបការ តែតាមការពិតវិញនោះរឿងទាំងអស់នេះគឺគ្រាន់តែជាការលេងសើចក្នុងនាមជាមិត្តរួមការងារតែប៉ុណ្ណោះ រហូតមកដល់ថ្ងៃនេះស្រាប់តែកញ្ញា លី អ៊ីវ៉ាធីណា បង្ហាញមុខគូស្នេហ៏ច្បាស់ៗតែម្តងដើម្បីកុំឲ្យមានការយល់ច្រឡំ។

នៅមុននេះបន្តិចតារាចម្រៀងស្រីតូចច្រឡឹងកូនកាត់ចិន លី អ៊ីវ៉ាធីណា បានបង្ហាញមុខគូស្នេហ៏ដោយបើចំហរនៅលើគណនីហ្វេសប៊ុករួមទាំងសំណេរបញ្ជាក់ច្បាស់ៗដោយមិនខ្លាចគេរិះគន់ថា«ផុសមួយអង្គរក្សបេះដូងមួយមើល»។ តាមរយៈសំណេរយ៉ាងខ្លីតែមានន័យជ្រៅមួយឃ្លានេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាដោយមិននឹកថា តារាស្រីរូបនេះមានសង្សាជាTomboy។

បើតាមការបង្ហាញជាហូរហែរតាមរយៈរូបថតក៏ដូចជាការផុសរូបភាពពីការលក់ដូរនៅហាងរបស់នាងតាមរយៈហ្វេសប៊ុកកន្លងមក មើលឃើញថា អ្នកទាំងពីរពិតជាមានទំនាក់ទំនងគ្នាជិតស្និទប្រាកដណាស់ តែគ្រាន់តែនាងមិនបង្ហាញប្រាប់ច្បាស់ៗដូចជាពេលនេះ ហើយសម្រាប់អ្នកគាំទ្រវិញក៏មិនចាប់អារម្មណ៏រឿងនេះដែរ។

តាមរយៈសាច់រឿងនេះដែរនៅមិនទាន់ដឹងច្បាស់ថា តើបុរសម្នាក់នេះជាគូស្នេហ៏ពិតរឺមិនមែនទេ ដោយតារាចម្រៀងស្រីរូបនេះក៏នៅមិនទាន់បញ្ជាក់នៅឡើយដែរ ខណៈSabay កំពុងព្យាយាមទាក់ទងទៅនាង តែមិនទាន់ឆ្លើយតប៕

ដកស្រង់ពី៖Sabay