Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុងនាមជា​ តារាល្បី តើ មាន សូនីតា ចូលចិត្តធ្វើអ្វី ពេលសម្រាក ពីការងារ?

  • Print

ភ្នំពេញ៖ មួយរយៈមកនេះ គេសង្កេតឃើញថា តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា មាន សូនីតា កាន់តែទទួលបាន ការគាំទ្រយ៉ាងខ្លាំង នៅតាមបណ្តាញសង្គម ជាមួយម៉ូដសម្លៀកបំពាក់ ច្នៃពីក្រមាខ្មែរ និងការតុបតែងខ្លួន បែបយុវវ័យ ពិតជាស័ក្តិសមទៅនឹង ទម្រង់មុខដ៏ស្រស់ ផូរផង់របស់នាង។

ពេលនេះ កញ្ញា មាន សូនីតា បានប្រាប់ថា នាងកំពុងស្វែងរកការ កម្សាន្តផ្ទាល់ខ្លួន នៅផ្ទះមួយ ដែលផ្តល់នូវទំនុកចិត្ត និងស័ក្តិសមឥតខ្ចោះ សម្រាប់តារាជាទីចំណាប់ អារម្មណ៍របស់មហាជន ដូចជានាង។ ជាមួយនឹងជីវភាព ប្រចាំថ្ងៃដ៏មមាញឹករបស់ កញ្ញា មាន សូនីតា តែងតែត្រូវជួប នឹងមនុស្សជាច្រើន និងចំណាយពេលវេលា ជាច្រើននៅមុខកាមេរ៉ា សើ្ទររកពេលសម្រាកគ្មាន ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយនាង នៅតែមិនចង់ឲ្យ មានការខកខាន នូវការកម្សាន្ត ផ្ទាល់ខ្លួនឡើយ។

សូនីតា បានថ្លែងថា «ខ្ញុំចូលចិត្តទស្សនា ខ្សែភាពយន្ត ការបង្ហាញម៉ូដ សម្លៀកបំពាក់ និងតាមដានរាល់ ប្រធានបទថ្មីៗណាស់ ប៉ុន្តែខ្ញុំមិន មានពេលវេលា គ្រប់គ្រាន់ដើម្បី តាមដានគ្រប់ កម្មវិធីទូរទស្សន៍ នោះទេ ដូច្នេះខ្ញុំត្រូវការអ្វីមួយ ដែលអាចថតទុក នូវកម្មវិធីណា ដែលខ្ញុំចូលចិត្ត ហើយផ្សាយ ចំម៉ោងដែលខ្ញុំកំពុង រវល់»។ កញ្ញា បានប្រាប់ថា បន្ទាប់ពីចូលរួម ក្នុងការបើកសម្ពោធ ផលិតផលរបស់ក្រុមហ៊ុន Samsung នាងក៏បានយល់កាន់តែច្បាស់អំពី អត្ថប្រយោជន៍ ដ៏មហិមារបស់ទូរទស្សន៍ ប្រភេទថ្មី Samsung SUHD ។

«វាអាចថតទុក នូវកម្មវិធីទូរទស្សន៍ ដោយស្វ័យប្រវត្តិ តាមពេលវេលា ដែលយើងបានកំណត់ ទោះបីជា យើងកំពុងរវល់ នៅខាងក្រៅក៏ដោយ ហើយយើងអាចចំណាយពេល ត្រឹមតែរយៈពេល ២វិនាទីប៉ុណ្ណោះ ដើម្បីបើកមើល កម្មវិធីទូរទស្សន៍ និងប្រើប្រាស់អ៊ីនធឺណែត ក្នុងពេលតែមួយ បានដោយមិនមាន ការរំខាន ភ្នែក»។ កញ្ញា មាន សូនីតា បានប្រាប់ថា នាងចូលចិត្តមើលទូរទស្សន៍ នៅផ្ទះជាមួយក្រុមគ្រួសារ ឬ មិត្តភក្តិ។

«ជាមួយនឹងទូរទស្សន៍ Samsung SUHD ធ្វើឲ្យយើង មានអារម្មណ៍រំភើបហាក់ ដូចជាយើងកំពុងតែ ទស្សនា រឿងនៅក្នុង រោងកុនដូច្នេះដែរ ហើយយើងថែមទាំង អាចបញ្ចេញអារម្មណ៍ ទៅតាមសាច់រឿង ដោយមិនខ្វល់ពីអ្វីទាំងអស់»។ កញ្ញា មាន សូនីតា បានថ្លែងដោយ រំជើបរំជួលថា «ពេលខ្លះខ្ញុំ ទស្សនាខ្សែភាពយន្ត តាមទូរស័ព្ទដៃ  ពេលនៅខាងក្រៅ បើសិនជា មានទូរទស្សន៍ Samsung SUHD នេះ ពេលមកដល់ក្នុងផ្ទះ ខ្ញុំពិតជាអាច បន្តទស្សនា ខ្សែភាពយន្តនោះ នៅលើកញ្ចក់ទូរទស្សន៍វិញ បានភ្លាមៗតែម្តង»។

ទូរទស្សន៍ប្រភេទថ្មីនេះ បំពាក់នូវបច្ចេកវិទ្យា ណានូគ្រីស្តាល់ ដែលផ្តល់នូវ រូបភាពភ្លឺច្បាស់ និងមានពណ៌ច្រើនជាង ទូរទស្សន៍ UHD ធម្មតារហូត ដល់៦៤ដង និងមានកញ្ចក់កោង អាចទស្សនា បានពីគ្រប់ជ្រុងទាំងអស់។ ទូរទស្សន៍ សាមស៊ុងSUHD មានស៊េរី JS9500 និងJS9000 ដែលមានទំហំ ៥៥អ៊ីញ ៦៥អ៊ីញ និង ៧៨អ៊ីញ ដែលលោកអ្នក អាចរកទិញបាន នៅលើទីផ្សារកម្ពុជា សម្រាប់ភ្ជាប់ទំនាក់ទំនង របស់មនុស្ស ទៅកាន់ការកម្សាន្ត គ្មានដែនកំណត់។

ចុះអ្នកវិញចង់បាន ទូរទស្សន៍ដ៏អស្ចារ្យ ដូចជាតារារូបស្រស់នេះដែរទេ? ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com ៕

ដកស្រង់ពី៖ ដើមកម្ពិល