Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡាន​នេះដឹងតែត្រូវម៉ាច់ហើយ សម្រាប់ Fan MG ដែល​ស្រឡាញ់រាងបែបស្ព័រ តម្លៃតែ ១៦ ០០០ដុល្លារ

  • Print

រថយន្ត MG5 Scorpio ឆ្នាំ២០២២ ត្រូវបានបើកទទួលការកក់ហើយនៅក្នុងប្រទេសចិន ដែលវាត្រូវបានឌីហ្សាញជារាងបែបស្ព័រ និងភ្ជាប់មកជាមួយចំណុចពិសេសជាច្រើន ដោយតម្លៃវាមានចាប់ពី ១០២ ៩០០យ័ន ឬប្រមាណជាង ១៦ ០០០ដុល្លារអាមេរិក។

ផ្នែកខាងមុខរថយន្ត ពិតជាគួរឱ្យទាក់ទាញដោយរំលេចស្ទើរតែទាំងអស់ដោយប៉ាណា និងរន្ធបឺតខ្យល់នៅផ្នែកខាងក្រោម ចង្កៀងជាប្រភេទ LED និងអំពូល daytime running light មានរាងជាអក្សរ Y។

ឯផ្នែកខាងក្រោយបំពាក់ចង្កៀងស្តុបថ្មី និងកាងក្រោយជាមួយបំពង់ស៊ីមាំង៤ (ម្ខាង២) និងមាន spoiler។ យ៉ាន់កង់របស់វាជាប្រភេទ alloy ទំហំ ១៧អ៊ីញដែលមាន ៥កាំ។ចូលមកផ្នែកកាប៊ីន គឺវាបំពាក់កៅអីបែបស្ព័រពណ៌ខ្មៅ-ស និងរំលេចឡូហ្គូ MG ពណ៌លឿង និងប្លែកអារម្មណ៍ទៀតនោះជាមួយខ្សែក្រវាត់ពណ៌លឿង។

ដំបូលកញ្ចក់ដ៏ធំទំហំជាង ១ម៉ែត្រការ៉េ ដែលមើលទៅលើផ្ទៃអាកាសបានស្រឡះល្អ មិនតែប៉ុណ្ណោះកញ្ចក់នេះអាចការពារកាំរស្មី UV ដល់ ៩៩% ទៀតផង។

រថយន្តនេះ បំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ភ្ជាប់គ្នានឹងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ ជាមួយការបញ្ជាដោយសំឡេងនិងបច្ចេកវិទ្យា AI។

MG5 Scorpio ប្រើម៉ាស៊ីនសាំងទាក់បូ SAIC BlueCore 2.0 MEGA Tech ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១៨១សេះ និងកម្លាំងរមួល ២៨៥ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ dual-clutch ៧វគ្គ អាចជាន់ស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៦,១វិនាទី និងអាចជាន់កប់ដល់ល្បឿន ២០០គីឡូម៉ែត្រ/ម៉ោង។

ចំណែកប្រព័ន្ធសុវត្ថិភាពដែលបំពាក់លើរថយន្តនេះមានដូចជា ប្រព័ន្ធព្រមានពីឧបសគ្គខាងមុខដែលនឹងអាចប៉ះទង្គិចគ្នា, ប្រព័ន្ធជំនួយហ្វ្រាំងអូតូ, ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូធៀបនឹងល្បឿនរថយន្តខាងមុខ, មុខងារ Blind Spot, ប្រព័ន្ធជួយឱ្យរថយន្តបើកក្នុងគន្លង និងប្រព័ន្ធព្រមានពេលរថយន្តចេញពីគន្លង, ប្រព័ន្ធភ្លើងហ្វាអូតូ, កាមេរ៉ា ៣៦០ដឺក្រេ និងកាមេរ៉ា transparent chassis ១៨០ដឺក្រេ៕

ដកស្រង់ពី៖sabay